​​មិន​ធម្មតា​តម្លៃ​មាស​បង​ស្រី ដេនី ក្វាន់​ ពាក់​ស្រោបខ្លួន​​​បើ​ទិញ​ផ្ទះ​បាន​១​ល្វែង

  • 2018-02-26 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​នេះ​អ្នក​នាង ចោម ច័ន្ទ បាន​ធ្វើ​ឲ្យ​មហា​ជន​​​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ក្រោយ​ពី​នាង​​បង្ហោះ​រូប​ថត​ស្រោម​មាស​​​នៅ​​​លើ​ទំព័រ​ហ្វេស​ប៊ុក​​។ ចំណែក​ឯ​តម្លៃ​វិញ​​ បើ​ទិញ​ផ្ទះ​​បាន​មួយ​ល្វែង​​​យ៉ាង​ ស្រស់​ស្អាត​នៅ​ទី​ក្រុង​ភ្នំពេញ​។

ជុំវិញ​តម្លៃ​មាស​​​នេះ​ដែរ​បង​ស្រី ដេនី ក្វាន់​ បាន​ឲ្យ​ដឹង​ថា​ តម្លៃ​ជិត​​១០ ម៉ឺន​ដុល្លារ​អាមេរិក​ ហើយ​នាង​ទិញ​ជា​កា​ដូ​សម្រាប់​​ខ្លួន​ឯង​គ្មាន​បុរស​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​ណា​ម្នាក់​ទិញ​ជូន​​នោះ​ទេ​។ ដូច្នេះ​សូម​កុំ​យល់​​​ច្រឡំ​ថា​​នាង ​មាន​ខ្នង​បង្អែក​នៅ​ចាំ​ជួយ​ទំនុក​បម្រុង​ពី​ក្រោយ​ ដូច​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ តែង​តែ​និយាយ​ថា​ ខ្លួន​មាន​អ្នក​នេះ​ ឬ អ្នក​នោះ​​​ជា​អ្នក​ផ្គត់​ផ្គង់​។

ម្ដាយ​​ នាង​ល្អហួស​ និយាយ​ថា​៖​"លុយ​ទិញ​មាស​គឺ​ជា​កម្លាំង​ញើស​ឈាម​បង​ទាំង​អស់​អូន គឺ​បង​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​ខ្លួន​ឯង​ទាំង​អស់​ ហើយ​តម្លៃ​វិញ​គឺ​​ ៩៨ ៤០០(​ប្រាំបួន​ម៉ឺន​ប្រាំ​បី​ពាន់​បួន​រយ​ដុល្លារ​) និយាយ​ទៅ​វា​ដូច​តែ​១០ ម៉ឺន​ដែរ​​ហ្នឹង​ព្រោះ​ខ្វះ​តែ​តិច​ទៀត​"៕​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន