​មក​ស្គាល់​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​ដែល​មាន​តែ​ឈ្មោះ​ តែ​បាត់​រូប​រាង

  • 2018-02-27 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​មាន​ជា​ច្រើន​ប្រភេទ​ ឧបករណ៍​ចំនួន​នៅ​មាន​វត្តមានក្នុងការ​ប្រគំតន្រ្តី​នៅឡើយ ហើយ​មួយ​ចំនួន​ទៀតធ្លាប់​ឮតែ​ឈ្មោះ​ តែ​មិន​ស្គាល់​រូប​រាង​ក៏​មាន​។​

ថ្ងៃនេះ​ Sabay សូម​លើក​យក​ឧបករណ៍​តន្រ្តីមួយចំនួន ដែល​ស្ទើរតែបាត់បង់​ក្នុង​ពេល​បច្ចុប្បន្ន​​មក​បង្ហាញ​៖

១. ក្រាបញី ក្រាប​ឈ្មោល៖ គេ​ប្រើ​ឧបករណ៍​បុរាណ​ធ្វើពី​បន្ទះ​ឫស្សីមួយកង់នេះសម្រាប់​គោះ​បន្ទរ​ឧបករណ៍ ឆាប ឈឹង​ ប៉ាន់ ឡោក។ ក្រាប នេះ​គេ​អាច​លេង​ក្នុងឆៃយ៉ាំ និងក្នុង​របាំ​ក្រាប។

ឧបករណ៍ក្រាបញី

២. ក្រពះ៖ ក្រពះ​ជា​ឧបករណ៍​តន្រ្តី​បុរាណ​ខ្មែរ​ គេ​មិន​កំណត់​ថា​លេង​ក្នុង​វង់ភ្លេង​ណា​មួយ​ឡើយ។ ឧបករណ៍​មួយ​នេះ​មាន​សំឡេង​ពីរោះ​​ ហើយ​មាន​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​របាំ​ប្រជាប្រិយ​ខ្មែរ​ ជា​ពិសេស​របាំ​ច្រូត​ស្រូវ​។ ឧបករណ៍​ក្រពះ ក៏​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ប្រើ​ដើម្បី​បណ្ដេញ​ចាប​កុំឲ្យ​ស៊ី​ស្រូវ បន្លែដំណាំទៀតផង​។​​​

​​៣. អង្គួច៖ ឧបករណ៍មួយ​នេះ​ មាន​អាយុ​កាល​យូ​យារណាស់​មក​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ជា​ឧបករណ៍​មួយ​ដែល​ជិត​ស្និទ្ធ​ជាមួយ​អ្នក​ស្រុក​ស្រែ​ចម្ការ​ខ្លាំង​ណាស់​ ព្រោះភាគ​ច្រើន​ ពេល​ទៅ​ឃ្វាល​គោ​ក្របី​ គេ​តែង​តែផ្លុំ​វា​បំបាត់​អផ្សុក។ ជា​ពិសេស​ គេ​អាចលេង​ក្នុង​វង់ភ្លេង​​មហោរី​ អាច​ច្រៀង​បទ​មហោរី​មួយ​ជាន់ និង បទ​ប្រជាប្រិយ។​​​

៤.ឡោ៖ ឧបករណ៍​មួយ​នេះមាន​រូប​រាង​ដូចគ្នា​ទៅ​នឹង​ឃ្មោះ​ គេប្រើ​វាក្នុង​ការ​សម្ដែង​ល្ខោន​បាសាក់​ ។ វា​មាន​តួនាទីសំខាន់​សម្រាប់​បើក​និង​បិទឆាក​​ ពេល​តួ​ចេញ​និង​ចូល​ ពេល​សម្ដែង។

៥.​គង រីង៖ ឧបករណ៍​មួយ​នេះ​ ធ្វើ​អំពី​ឫស្សី​ដែល​មាន​ថ្នាំ​ងទាំង​សង​ខាង​ មាន​សរសៃ​ឆ្មាៗ ធ្វើជា​ខ្សែ​សំនៀង។ ឧបករណ៍​គង រីង ពេល​នេះ​នៅ​មាន​វត្ត​មាន​ក្នុង​តន្រ្តីរបស់ប្អូន​ខ្មែរ​នៅ​ក្នុង​ខេត្ត​មណ្ឌល​គីរី​។

៦.ប៉ាន់៖ នៅ​ក្នុង​វង់ភ្លេង​ល្ខោន​បាសាក់ ឧបករណ៍​មួយ​នេះ​គេលេង​ដើម្បី​បន្ទរ​​ក្នុង​វង់​ភ្លេង​ និង​កាត់​ឆាក​។ ឧបករណ៍​​ប៉ាន់ មាន​រូប​រាង​ទ្រវែង​ ធ្វើ​ពី​ឈើ​មួយ​កំណាត់​ ដែល​មាន​ចោះប្រហោង​ ដើម្បី​ឲ្យសំឡេង​ខ្ទរ​។

ប្រវត្តិឧបករណ៍ភ្លេងខ្មែរខាងលើ ដក​ស្រង់​ពី​សៀវភៅ​ឧបករណ៍​តន្រ្តី​បុរាណ​កម្ពុជា​ បោះពុម្ព​ឆ្នាំ​១៩៩៤ របស់​អង្គការ​អប់​រំ​វិទ្យា​សាស្រ្ត​ និង​វប្បធម៌​នៃ​សហប្រជាជាតិ៕​​​​

អត្ថបទ៖ ច្រឹក ស្រីអូន