EXO និង​ CL ពួតដៃគ្នា​ញ៉ាំងព្រឹត្តិការណ៍​បិទកីឡាអូឡាំពិកយប់មិញឡើងកក្រើកស្តាត

  • 2018-02-26 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​បិទ​ព្រឹត្តិការណ៍​​កីឡា​អូឡាំពិក​រដូវ​រងា​ទីក្រុង​ព្យុងយ៉ាង​ឆ្នាំ​២០១៨ បាន​បញ្ចប់​ទៅ​ដោយ​រលូន​កាល​ពី​ថ្ងៃ​ទី​ ២៥ ខែ​កុម្ភៈ​ម្សិលមិញ​ដោយ​បន្សល់​នូវ​អនុស្សាវរីយ៍​ជា​ច្រើន។

អ្វី​ដែល​គ្រប់​គ្នា​មិន​អាច​បំភ្លេច​បាន​នោះ​គឺ​ ទស្សនីយភាព​សម្ដែង​របស់​កំពូល​តារា​ K-Pop ២​រូប/ក្រុម គឺ​ CL និង​ EXO។ អ្នក​ដែល​មាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​នោះ​ទាំង​អស់​ពិត​ជា​រំភើប​ចិត្ត​ឥត​ឧបមា​ ខណៈ​ចូលរួម​ផ្ទាល់​ក្នុង​កម្មវិធី​ពិសេស​កាល​ពី​យប់​មិញ នៅ​ពហុកីឡដ្ឋាន PyeongChang Olympic Stadium ទីក្រុងព្យុងឆាង ប្រទេស​កូរ៉េខាងត្បូង។

បង្ហាញ​ខ្លួន​មុន​គេ​ CL បាន​លើក​យក​បទ​ចម្រៀង​ដ៏​ល្បី​ "The Baddest Female” និង​ "I Am The Best” របស់​ក្រុម​ 2NE1។ សំឡេង​ហ៊ោ​លាន់​ស្ទើរ​កក្រើក​មេឃ អំឡុង​ពេល​តារា​ស្រី​រូប​នេះ​សម្ដែង​ ពិត​ជា​បាន​ធ្វើ​ឲ្យ​កម្មវិធី​មាន​ភាព​អស្ចារ្យ​ថែម​មួយ​កម្រិត។

យ៉ាង​ណា​មិញ​បន្ទាប់​ពី​តារា​ស្រី​រហ័សនាម​ Queen រូប​នេះ​សម្ដែង​ចប់​ ដល់​វេន​ក្រុម​ចម្រៀង​បុរស​លេច​ធ្លោ​ប្រចាំ K-Pop គឺ​ EXO មក​បង្ហាញ​ទេពកោសល្យ​អស្ចារ្យ​ម្ដង។

មិន​ចាញ់​ CL ប៉ុន្មាន​ទេ ពោល​សន្ទុះ​នៃ​ការ​ស្រែក​គាំទ្រ​អម​ជាមួយ​កា​រសម្ដែង​របស់​ EXO មាន​ភាព​គគ្រឹកគគ្រេង​បំផុត។ ថ្ងៃ​ដ៏​មាន​អត្ថន័យ​នេះ​ EXO បាន​លើក​យក​បទ​ចម្រៀង​ល្បី​របស់​ខ្លួន​ ២​បទ​ដូចជា​ "Growl” និង​ "Power”។

ទស្សនាការ​សម្ដែង​របស់​ EXO ដូចខាងក្រោម៖

ប្រភព៖ Billboard   ប្រែ​សម្រួល៖ យី សុធារី