ក្លឹបមេតារាងប្រចាំលីគអឺរ៉ុបធំៗទាំង ៥ មានតែ ១ប៉ុណ្ណោះដែលទាន់ចត់បាយរឿងចាញ់
- 2018-02-26 13:38:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបមេតារាងប្រចាំលីគអឺរ៉ុបធំៗទាំង ៥ មានតែ ១ប៉ុណ្ណោះដែលទាន់ចត់បាយរឿងចាញ់
ចន្លោះមិនឃើញ
គិតមកទល់នឹងពេលនេះ ក្នុងចំណោមបណ្ដាក្លឹបលេខ ១ ក្នុងលីគធំៗទាំង ៥ នៅអឺរ៉ុប មានតែ ក្លឹបអ្នកមានបុណ្យ Barcelona មួយគត់ដែលមិនស្គាល់ពាក្យថាចាញ់។
បើទោះជាលេងបានជាង ២៥ប្រកួតទៅហើយ (ក្នុងនោះឈ្នះ ២០លើក ស្មើ ៥ដង) ក្នុងលីគកំពូលអេស្ប៉ាញ ក្លឹបអ្នកមានបុណ្យមិនទាន់ចាញ់ទេ សូម្បីតែមួយប្រកួត។
ដោយឡែក ក្លឹបដែលកំពុងឈរលេខ ១ ក្នុងលីគធំៗអឺរ៉ុប៤ ទៀត បើទោះជាធ្លាប់បានចាញ់ប្រកួតក្ដីក្នុងរដូវកាលនេះ មិនមានក្លឹបមេតារាងលីគមួយណា ចាញ់លើសពី ២ប្រកួតឡើយ។ នៅអង់គ្លេស ក្លឹប Manchester City បានចាញ់ត្រឹមតែ ១ប្រកួតប៉ុណ្ណោះ បន្ទាប់ពីបានលេង ២៧ប្រកួត (ក្នុងនោះ ឈ្នះ ២៣ដង ស្មើ ៣លើក)។ នៅអ៊ីតាលី ក្លឹប Napoli ក៏ដូចយក្សផ្ទៃមេឃ Manchester City ដែរ គឺក្លឹបទើបតែចាញ់ ១ប្រកួតប៉ុណ្ណោះ ក្នុងរដូវកាលនេះ (លេង ២៥ប្រកួត ឈ្នះ ២១ ប្រកួត និងស្មើ ៣ប្រកួត)។
ងាកមកមើល ក្លឹប Bayern Munich នៅអាល្លឺម៉ង់វិញ ក្លឹបបានចាញ់ពីរប្រកួតហើយ ក្នុងរដូវកាលនេះ បន្ទាប់ពីលេងក្នុងលីគបាន ២៤ប្រកួត (ក្នុងនោះ ឈ្នះ ១៩លើក និងស្មើ ៣ដង)។ ដូចគ្នាដែរ ក្លឹបអ្នកមាន PSG ក៏បានស្គាល់ពាក្យថា ចាញ់ ពីរលើកដែរក្នុងលីគកំពូលបារាំង ក្រោយលេងបាន ២៧ប្រកួត (ក្នុងនោះឈ្នះ ២៣ដង និងស្មើ ២ដង)៕