ញាក់សាច់ កំពូល​តារា​ថៃ​ទាំង​នេះ អាច​​និយាយ​យ៉ាង​តិច​៣ភាសា​ម្នាក់ៗ

  • 2018-02-26 14:24:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ថៃ​ភាគ​ច្រើន​គឺ​ជា​កូន​កាត់ ដូចនេះ​ មិន​ចម្លែក​ទេ​ ដែល​តារា​ទាំង​នេះ មាន​រូប​សម្រស់​ស្រស់​សង្ហា​យ៉ាង​នេះ។ សំខាន់​ជាង​នេះ​ទៀត ពួក​ម្នាក់​ៗ សុទ្ធ​តែ​អាច​ប្រើ​ប្រាស់​បាន​ច្រើន​ភាសា​រៀង​ខ្លួន។តើ​តារា​ទាំង​នេះ​ ចេះ​ភាសា​និយាយ​ភាសា​​អ្វីខ្លះ?

១. តារា​សម្ដែងBo Thunyasupan

តារា​សម្ដែងBo Thunyasupan អាច​និយាយ​បាន​៦​ភាសា​ ដូចជា​ ភាសា​ថៃ អង់គ្លេស បារាំង ជប៉ុន កូរ៉េ និង​អេស្ប៉ាញ។

២. កំពូល​តារា​សម្ដែង​ Yaya Urassaya

តារា​ស្រី​ស្អាត Yaya ចេះ​និយាយ​បាន​៥ភាសា រួម​មាន​ ភាសា​ថៃ អង់គ្លេស អេស្ប៉ាញ និង​បារាំង។

៣ តារា​ចម្រៀង Nickhun ក្នុង​ក្រុម 2PM

តារា​ចម្រៀង Nickhun អាច​និយាយ​បាន​៥ភាសា ដូចជា ភាសា​ថៃ អង់គ្លេស កូរ៉េ ចិន និង​ជប៉ុន។

៤. តារា​សម្ដែង Rita Sririta

​តារា​សម្ដែងRita Sririta ចេះ​និយាយ​បាន៣ភាសារូមមាន ភាសា​ថៃ អង់គ្លេស និង​ដាណឺម៉ាក។

៥. តារា​សម្ដែង​ Mai Davika

តារា​សម្ដែង Davika អាច​និយាយ​បាន​ ៣ ភាសា រួម​មាន ភាសា​ថៃ អង់គ្លេស និង​ហូឡង់។

៦. តារា​សម្ដែង Stephany Auernig

​តារា​សម្ដែង​រូប​នេះ ចេះ​និយាយ​បាន៣ភាសារូមមាន ភាសា​ថៃ អង់គ្លេស និង​អាល្លឺម៉ង់។

៧. តារា​សម្ដែង​ Mario Maurer

តារា​សម្ដែង​រូប​នេះ អាច​និយាយ​បាន​ ៣ភាសា ដូចជា​ ភាសា​ថៃ អង់គ្លេស និង​អាល្លឺម៉ង់។

៨. តារា​ចម្រៀង Chin Chinawut

​តារា​ចម្រៀង​រូប​នេះ អាច​និយាយ​បាន៣ភាសារូមមាន ភាសា​ថៃ អង់គ្លេស និង​បារាំង។

៩. តារា​សម្ដែង James Ma

កំពូល​តារា​សម្ដែង​រូប​សង្ហា​ម្នាក់​នេះ ចេះ​និយាយ​បាន​៣ភាសា ដូចជា ភាសា​ថៃ អង់គ្លេស និង​ចិន។

១០. តារា​សម្ដែង Kimmy Kimberley

កំពូល​តារា​សម្ដែង​ឆ្នាស​ម្នាក់​នេះ ចេះ​និយាយ​បាន​៣​ភាសា​ រួម​មាន ភាសា​ថៃ អង់គ្លេស និង​អាល្លឺម៉ង់៕

ប្រភព៖ thaistarnews   ប្រែ​សម្រួល៖ សុខហ៊ុយ