១០០% Neymar នឹងអវត្តមាន Champions League ប៉ះ Real Madrid

  • 2018-02-27 00:02:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar បានរងរបួសបាក់ឆ្អឹង និងរបួស កជើងក្នុងការប្រកួតដែល Paris Saint-Germain យកឈ្នះ Marseille ក្នុងក្របខ័ណ្ឌ Ligue 1 កាលពីចុងសប្ដាហ៍មុន។

Neymar

ខ្សែប្រយុទ្ធប្រេស៊ីល វ័យ២៦ឆ្នាំ បានជួបហេតុការណ៍ខាងលើអំឡុងពេលព្យាយាមប្រជែងគ្នាជាមួយកីឡាករ Bouna Sarr។ ភ្លាមៗក្រោយរូបគេដួលលើទីលាន Neymar ត្រូវបានសែងចេញដោយក្រុមគ្រូពេទ្យ។

របួសនេះធ្វើឲ្យអតីតតារាឆ្នើម Barcelona អវត្តមានប្រកួតសំខាន់ទល់ Real Madrid នៅវគ្គ១៦ក្រុម ពានChampions League សប្ដាហ៍ក្រោយ ខណ:ក្រុម Paris Saint-Germain ត្រូវការឈ្នះចាំបាច់បំផុតបន្ទាប់ពីចាញ់ជើងទីមួយ ៣ទល់នឹង១៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ័ត្ន