ថ្ងៃនេះ ជាថ្ងៃកំណត់ G-Dragon ចូលបំពេញកាតព្វកិច្ចជាទាហានផ្លូវការហើយ
- 2018-02-27 01:50:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃនេះ ជាថ្ងៃកំណត់ G-Dragon ចូលបំពេញកាតព្វកិច្ចជាទាហានផ្លូវការហើយ
ចន្លោះមិនឃើញ
ថ្ងៃនេះជាថ្ងៃកំណត់ដែលកំពូលតារាចម្រៀងកូរ៉េ G-Dragon ចាប់ផ្ដើមចូលបំពេញកាតព្វកិច្ចដ៏សំខាន់ជូនជាតិជាផ្លូវការហើយ។
មេក្រុម BIGBANG និងជាអ្នកនិពន្ធបទចម្រៀង G-Dragon ដល់ពេលកំណត់ចូលបម្រើក្នុងជួរទាហានជាផ្លូវការហើយនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៨នេះ។ ជាជំហានដំបូងលោកត្រូវចូលហ្វឹកហាត់ផ្នែកទាហានមូលដ្ឋានរយៈពេល ៥សប្ដាហ៍សិននៅតំបន់ Cheorwon ដែលស្ថិតក្នុងខេត្ត Gangwon។ បន្ទាប់ពីនោះ GD នឹងត្រូវបញ្ជូនចូលទៅក្នុងក្រុមទាហានតែម្ដង ដែលជាកន្លែងលោកត្រូវបំពេញកាតព្វកិច្ចធំក្នុងនាមជាទាហាន។
បើតាមអ្នកតំណាងរបស់ផលិតកម្ម YG បានឲ្យដឹងថា G-Dragon ចង់ចូលធ្វើទាហានដោយស្ងៀមស្ងាត់បំផុត ពោលគឺមិនចង់ឲ្យមានភាពអ៊ូអរអ្វីនោះទេ។ ដូចនេះហើយ ថ្ងៃនេះនឹងគ្មានវត្តមានក្រុមសារព័ត៌មាន ឬក្រុមអ្នកគាំទ្រណាអាចជូនដំណើរលោកឡើយ។
ជាការពិត G-Dragon ឈ្មោះពិត Kwon Ji Yong គឺជាសមាជិមទី ២ហើយរបស់ក្រុមចម្រៀង BIGBANG បន្ទាប់ពី T.O.P ដែលចូលបំពេញកាតព្វកិច្ចដ៏សំខាន់នេះ។ មិនយូរប៉ុន្មានទេ Taeyang ក៏នឹងក្លាយជាអ្នកបន្ទាប់ដែរ គឺនៅថ្ងៃទី ១២ ខែមីនា ឆ្នាំនេះដដែល។
ទោះបី តារាប្រុសរូបនេះត្រូវឃ្លាតឆ្ងាយពីសិល្បៈ និងមនុស្សជាទីស្រឡាញ់រយៈពេល ២ឆ្នាំ ប៉ុន្តែគ្រប់គ្នាដែលជាអ្នកគាំទ្រនឹងនៅតែចងចាំលោកជានិច្ច៕