រៀន​ត្រឹម​ថ្នាក់​ទី ១២ ច្នៃ​បង្កើត​យន្តហោះ​ ប្រើ​​ត្រឹម​គម្រប​ទឹក​សុទ្ធ របស់​របរ​ប្រើប្រាស់ប្រចាំថ្ងៃ

  • 2018-02-28 02:43:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​​ច្នៃ​របស់​របរ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ យុវសិស្ស​នៅ​វិទ្យាល័យ​ហ៊ុន​សែន វត្ត​ស្វាយ បាន​​​ច្នៃ​បង្កើត​យន្តហោះ​មួយ​ឡើង ជា​ជំហាន​មួយ​ថ្ងៃ​ក្រោយ​រំពឹង​ទុក​ការ​ស្រមៃ​នេះ​អាច​ក្លាយ​ការ​ពិត​។

យុវជន ទត់ សុផាន កំពុង​សិក្សា​ថ្នាក់​ទី ១២ នៅ​វិទ្យាល័យ​ហ៊ុន សែន វត្ត​ស្វាយ​បាន​បង្ហាញ​ពី​គំរូ​យន្តហោះ​ដឹក​អ្នក​ដំណើរ ដែល​ច្នៃ​ពី​ឧបករណ៍​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​មាន​ដូចជា​គម្រប​ទឹក​សុទ្ធ ឈើ ប៉ាង​សី កុង​តាក់ និង​ម៉ូទ័រ និង​សម្ភារៈ​មួយ​ចំនួន​ទៀត។

យុវជន​រូប​នេះ​ប្រាប់​ថា គេ​ប្រើ​ពេល​មួយ​ថ្ងៃ​ និង​ចំណាយ​អស់​ប្រហែល ១ ម៉ឺន​រៀល​ដើម្បី​បង្កើត​គំរូយន្តហោះ​នេះឡើង។

ដោយសារ​​មាន​ចំណូល​ចិត្ត​ផ្នែក​វិទ្យាសាស្ត្រ និង​ដក់​ចិត្ត​ខ្លាំង​លើ​ការ​ស្រាវជ្រាវ​ពី​យន្តហោះ​ សុផាន​​ តែង​តែ​ទស្សនា YouTube និង​ការ​ស្រាវជ្រាវ​បន្ថែម​ខ្លួន​ឯង​ពី​បច្ចេកទេស​ក្នុង​ការ​ផលិត​យន្តហោះ។

ទោះ​បី​វា​គ្រាន់​តែ​ជា​គំរូ​យន្តហោះ​ដ៏​តូច​មួយ កើត​ពី​ការ​ស្រមើស្រមៃ​របស់​យុវជន​វ័យ​ក្មេង​រូប​នេះ សុផាន​ប្រាប់ Sabay ថា ទៅ​ថ្ងៃ​អនាគត​គេ​ចង់​បង្កើត​យន្តហោះ​ពិតៗ​ដែល​អាច​ហោះហើរ​បាន។ តែ​មុន​អាច​សម្រេច​មហិច្ឆតា​ធំ​ហួស​មាឌ​នេះ​ ជំហាន​ដំបូង​ត្រូវ​ចាប់ផ្ដើម​បង្កើត​ក្តី​ស្រមៃ​ជា​មុន​សិន ដោយ​ព្យាយាម​ធ្វើ​បន្តិច​ម្តងៗ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ

អានអត្ថបទ

អត្ថបទ៖ ប៊ុណ្ណារ៉ា