ទ័ព​ដូរ​រចនា​សម្ព័ន្ធ ​ភា សុភ័ត្រា ឡើង​គ្រូ​ធំ ទេព ឡុងរចនា ​ឡើង​អ្នក​ចាត់ការ

  • 2018-02-28 08:30:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ក្រសួង​ការពារ​ជាតិ ​បាន​ផ្លាស់​ប្ដូរ​រចនា​សម្ព័ន្ធ​សម្រាប់​រដូវ​កាល​ថ្មី​នេះ ​ដោយ​តំឡើង​លោក ភា សុភ័ត្រា ​ឡើង​ជា​គ្រូ​បង្វឹក ​លោក ទេព ឡុងរចនា ​ឡើង​ជា​អ្នក​ចាត់ការ​​និង​លោក ខូវ ឆាយ ​ឡើង​ជា​អគ្គលេខា​ធិការ​ក្លឹប។

ភា សុភ័ត្រា
ទេព ឡុងរចនា
ខូវ ឆាយ

ក្រោយ​ពី​ទទួល​បាន​តំណែង​នេះ​ដែរ ​លោក ភា សុភ័ត្រា ​បាន​និយាយ​ថា​៖ “វា​ជា​កិត្តិយស​សម្រាប់​ខ្ញុំ​ដែល​បាន​ដឹក​នាំ​ក្រុម​ក្រសួង​ការពារ​ជាតិ។ ​គោលដៅ​​ធំ​សម្រាប់​រដូវ​កាល​នេះ​គឺ​យក​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​ឱ្យ​ក្រុម​ឬ​អន់​បំផុត​ក៏​អាច​រក្សា​ក្នុង​ក្នុង​ចំណាត់​ថ្នាក់​រង្វាន់​ពី​លេខ​២​ដល់​លេខ​៤​ដែរ”។

អតីត​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ ​ទើប​តែ​ចូល​បម្រើ​ការ​នៅ​ក្លឹប​ក្រសួង​ការពារ​ជាតិ​រដូវ​កាល​មុន​ប៉ុណ្ណោះ ​ដោយ​មាន​តំណែង​ជា​គ្រូ​ជំនួយ​ក្នុង​ក្លឹប។ ដោយសារ​តែ​មាន​ទេពកោសល្យ ​បូក​ផ្សំ​ជាមួយ​ការ​ផ្លាស់​ប្ដូរ​រចនា​សម្ព័ន្ធ​ក្លឹប​ផង ​ទើប​លោក​មាន​ឱកាស​បង្ហាញ​សមត្ថភាព​ដឹក​នាំ​ក្រុម​ធំ​លេង​នៅ​លីគ​កំពូល​កម្ពុជា​តែ​ម្ដង។ ក្នុង​រដូវ​កាល​នេះ​ដែរ ​ក្រុម​ក្រសួង​ការពារ​ជាតិ ​នៅ​ខ្វះ​កីឡាករ​បរទេស​ម្នាក់ ​ក្រោយ​ពី Lee Jun-hyeob ​ផ្លាស់​ចេញ​ទៅ​លេង​នៅ​ម៉ាឡេស៊ី​បាត់​ទៅ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី