ដឹង​ទេ​កីឡា​បាល់ទះ មាន​ប្រភព​ដើម​ចេញ​ពី​ណា​មក?

  • 2018-02-28 08:48:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាល់ទះ​ ( Volleyball ) ជា​ប្រភេទ​កីឡាករ​​ពេញ​និយម​មួយ​បែប​ក្នុង​ពិភពលោក។ ក្នុង​ការ​ប្រកួត​កម្មវិធី​ធំ​ៗ​​ដូច​ជា អូឡាំពិក ស៊ីហ្គេម ក៏​បាន​ដាក់​បញ្ចូល​កីឡាករ​នេះ​​ដើម្បី​ដណ្ដើម​មេដាយ​ផង​ដែរ។ ចុះ​កីឡា​នេះ​មាន​ប្រភព​ចេញ​ពី​ណាមក?

បាល់​ទះ​ដំបូង​មិនមែន​ឈ្មោះ Volleyball ទេ​គឺ​គេ​ហៅ​ថា Mintonette បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៨៩៥ ដោយ​លោក William G. Morgan ជនជាតិ​អាមេរិក។ Morgan ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​សកលវិទ្យាល័យ Springfield College of the YMCA ច្នៃ​កីឡា​នេះ​ឡើង​ដើម្បី​រួម​បញ្ចូល​ជាមួយ​កីឡា​​៤​ប្រភេទ​ទៀត​​រួមមាន បាល់បោះ (Basketball), Baseball, វាយ​កូន​បាល់ (Tennis) និង Handball។

William G. Morgan ក៏​ជា​មនុស្ស​ដំបូង​បង្កើយ​ច្បាប់​​នៃ​​បាល់​ទះ ដោយ​ពេល​នោះ​សំណាញ់​មាន​កម្ពស់១,៩៨​ម៉ែត្រ ទីលាន​ទំហំ ៧,៦ម x ១៥,២​ម ចំណែក​ចំនួន​អ្នក​លេង​អាច​លេង​បាន​ច្រើន​នាក់ ហើយ​អាច​ប៉ះ​ប៉ុន្មាន​បាល់​ក៏​បាន​មុន​ពេល​ បោះ​ទៅ​គូ​ប្រកួត។ បន្ទាប់​ពី​មាន​ការ​អង្កេត​រួចរាល់ បាល់ទះ​ត្រូវ​បាន​គេ​យក​ទៅ​លេង​ជា​ផ្លូវការដំបូង​នៅ​ឆ្នាំ១៨៩៦ នៅ​សាលា International YMCA Training School ។ ចាប់​ពេល​នោះ​មក​កីឡា​នេះ​ត្រូវ​បាន​គេ​ប្ដូរ​ឈ្មោះ​ជា Volleyball វិញ។

យ៉ាង​នេះ​ក្ដី នា​ពេល​បច្ចុប្បន្ន បាល់ទះ​ត្រូវ​បាន​ប្ដូរ​ច្បាប់​លេង​ជា​ច្រើន​។ ក្នុង​​នោះ​ទីលាន​ប្ដូរ​មក​លេង​ទំហំ​៩មx ១៨ម កម្ពស់​សំណាញ់២,៤៣​ម សម្រាប់​បុរស និង​នារី​២,២៤​ម។ ឯ​ចំនួន​អ្នក​លេង​មាន​ត្រឹម​៦​នាក់ និង​អាច​ប៉ះ​បាល់​បាន​៣​ប៉ះ មិន​អាច​ប៉ះ​សេរី​ដូច​ឆ្នាំ​១៨៩៦​ទេ។ បាល់ទះ​​ចែក​ជា​​​២​ប្រភេទ​គឺ Indoor និង Outdoor។ Indoor គេ​លេង​ក្នុង​សាល ដែល​មួយ​ក្រុម​មាន​គ្នា៦​នាក់ ឯ​ Outdoor លេង​លើ​ខ្សាច់​(មួយ​ក្រុម​មាន​២​នាក់)និង​ស្មៅ(អាច​មាន​៦​នាក់​ចុះ​ក្រោម)៕ ​​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី