Spurs ស៊ី​ក្រុម​លីគ​លំដាប់​ទី​៣​ កន្លះ​ឡូ​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ FA Cup

  • 2018-03-01 01:39:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tottenham Hotspur បាន​យក​ឈ្នះ​ Rochdale មក​ពី​ក្របខ័ណ្ឌ​ League One (លីគ​លំដាប់​ទី​៣) របស់​អង់គ្លេស​ដោយ​លទ្ធផល​ ៦-១។

ការ​ប្រកួត​ FA Cup វគ្គ​១៦​ក្រុម​ចុង​ក្រោយ​កាល​ពី​ជើង​​មុន​ក្រុម​ទាំង​ពីរ​បាន​ស្មើ​គ្នា​ ២-២ នៅ​ទឹកដី​របស់​ Rochdale ធ្វើ​ឲ្យ​ការ​ប្រកួត​តម្រូវ​ឲ្យ​លេង​ម្ដង​ទៀត​ប្ដូរ​ទឹកដី។ យ៉ាង​ណា​នៅ​កីឡដ្ឋាន Wembley ម្ចាស់​ផ្ទះ​លេង​មិន​ប្រណី​ជើង​ ដោយ​យក​ឈ្នះ​ភ្ញៀវ​ឲ្យ​ត​ដៃ​លែង​រួច។

៦​គ្រាប់​របស់​ក្រុម​រហស្សនាម​ថា​ មាន់​ខ្នាយ​មាស​ ស៊ុត​បញ្ចូល​ទី​ដោយ​ Son Heung-min នាទី​ ២៣, ​៦៥ ហើយ​ Llorente ស៊ុត Hat Trick ៣​គ្រាប់​ម្នាក់​ឯង​នៅ​នាទី​ ៤៧, ៥៣ និង​៥៩ ស្រប​ពេល​១​គ្រាប់​បិទគូទ​ធ្វើ​បាន​ដោយ​យុវជន​វ័យ​ក្មេង​ Walker-Peters នាទី​៩០+៣។

Rochdale រក​បាន​១​គ្រាប់​ដែរ​ដើម្បី​លួង​ចិត្ត​អ្នក​គាំទ្រ​នៅ​នាទី​ ៣១​ដោយ​កីឡាករ​ Humphrys។ នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ Spurs ត្រូវ​ឡើង​ទៅ​ប៉ះ​ Swansea City នៅ​ថ្ងៃ​ទី​១៧ ខែ​មិនា៕

ប្រភព៖ theguardian   អត្ថបទ៖ វិរ័ត្ន

អត្ថបទពេញនិយម