៤​ក្រុម​ល្បី​ៗ​នៅ​កម្ពុជា ​ប្រកួត​គ្នា​ស្វែង​រក​បាន​ជួយ​កុមារ​កំព្រា PSE ​និង​គ្រួសារ​ក្រីក្រ

  • 2018-03-01 02:58:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នកគាំទ្រ​ក្លឹប​ Real Madrid Manchester United កង់តាខ្មៅ​ និង​ក្រុម​នាយ ពាក់មី​ រួម​គ្នា​បង្កើត​កម្មវិធី​ប្រកួត​បាល់ទាត់​សប្បុរសធម៌ ​ដើម្បី​ប្រមូល​ថវិកា​ទៅ​ជួយ​អង្គការ​កុមារ​កំព្រា​ PSE ​និង​ ជួយ​គ្រួសារ​ក្រីក្រ​គ្មាន​លុយ​ព្យាបាល​ជំងឺ។

កម្មវិធី​សប្បុរសធម៌​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នេះ ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ៨​ខែ​មីនា ​ឆ្នាំ​២០១៨​ (ទិវា​សិទ្ធិ​នារី​អន្តរជាតិ)​ ចាប់​ពី​ម៉ោង ​២​រសៀល​ត​ទៅ ​នៅ​តារាង​ KMH Park ។អ្នក​គាំទ្រ​អាច​ចូលរួម​ទស្សនា​ដោយ​សេរី ហើយ​ប្រសិន​បើ​មាន​ចិត្ត​ចង់​បរិច្ចាគ​ថវិកា អាច​ដាក់​បាន​តាម​សទ្ធា​បន្តិច​បន្តួច​ជា​ការ​ស្រេច។

មួយ​វិញ​ទៀត​បងប្អូន​ចង់​ឧបត្ថម្ភ ឫ​សួរ​ព័ត៌មាន​ផ្សេង​ៗ​អាច​ទំនាក់​ទំនង​តាម​រយៈ​លេខ​ទូរសព្ទ 096 2250588 ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី