រឿងរ៉ាវ​គួរ​ចាប់​អារម្មណ៍​ទាំង ៧ អំពី​យន្តហោះធំបំផុត​ក្នុង​លោក​

  • 2018-03-01 09:03:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្តហោះ​ធំ​បំផុត​លើ​លោក ឈ្មោះ Stratolaunch ដែល​មាន​ប្រវែង​លាតសន្ធឹង​នៃ​ស្លាប​យន្តហោះ​ស្មើ​នឹង​ទីលាន​បាល់​ទាត់​មួយ ត្រូវ​បាន​គេ​បង្ហាញ​ពី​លក្ខណៈ​សម្បត្តិ​របស់​វា​ហើយ បន្ទាប់ពី​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ លើក​ដំបូង​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៧ កន្លង​ទៅ។

យន្តហោះ​ដដែល មាន​តួនាទី​ជំនួស​ឲ្យ​គ្រាប់​រ៉ុកកែត ដើម្បី​បញ្ជូន​យាន​អវកាស ឬ ផ្កាយ​រណប​ផ្សេងៗ ទៅ​កាន់​ទី​អវកាស​គន្លង​ផែន​ដី។ វា​អាច​ហោះ​ឡើង​រហូត​ដល់​កម្ពស់​ជិត ២០០គីឡូម៉ែត្រ​ពី​ផ្ទៃដី។ យន្តហោះ Stratolaunch នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​នៅ​ក្នុង​ឆ្នាំ​២០១៩​ខាងមុខ​នេះ។

រឿងរ៉ាវ​មួយ​ចំនួន​របស់​យន្តហោះ Stratolaunch ៖

  • ប្រព័ន្ធ​ដំណើរការ​របស់ Stratolaunch ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក Paul Allen ដែល​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Microsoft​។
លោក Paul Allen
  • គោលដៅ​របស់​លោក Allen គឺ​ការ​ផ្ដល់​ភាព​ងាយស្រួល និង​អាច​ជឿ​ទុកចិត្ត​បាន ក្នុង​ការ​ធ្វើដំណើរ​ទៅ​កាន់​គន្លង​ផែនដី។
  • ការ​បញ្ជូន​ទំនិញ​ផ្សេងៗ តាម​យន្តហោះ​ខាងលើ អាច​កាត់​បន្ថយ​នូវ​ការ​ចំណាយ​ជាច្រើន បើ​ធៀប​នឹង​ការ​បាញ់​បង្ហោះ​តាម​រយៈ​គ្រាប់​រ៉ុកកែត។
  • វា​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ក្រុមហ៊ុន​ដែល​តែងតែ​បាញ់​បង្ហោះ​ផ្កាយរណប​ទៅ​កាន់​ទី​អវកាស។

  • យន្តហោះ​នេះ មាន​ប្រវែង​បណ្ដោយ​ជាង ៧០​ម៉ែត្រ កម្ពស់​ជាង ១៥ម៉ែត្រ និង​មាន​ម៉ាស៊ីន​ចំនួន​៦។

  • វា​មាន​ទម្ងន់​ជាង ២២០​តោន ដោយ​ត្រូវ​ការ​កង់​ចំនួន ២៨ ដើម្បី​ទប់​លំនឹង។

  • ការ​ធ្វើ​តេស្ត​លើក​ចុង​ក្រោយ​បង្ហាញ​ថា យន្តហោះ​នេះ​អាច​រត់​លើ​ផ្លូវ​ក្នុង​ល្បឿន​អតិបរមា​ជាង ៧០ គ.ម/ម៕

ប្រភព៖ Kley Kley   ប្រែសម្រួល ៖ លាភ.