Galaxy S9 ឆក់បានតំណែងអេក្រង់ទូរសព្ទល្អដាច់គេ ពី iPhone X ឆក
- 2018-03-02 03:17:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Galaxy S9 ឆក់បានតំណែងអេក្រង់ទូរសព្ទល្អដាច់គេ ពី iPhone X ឆក
ចន្លោះមិនឃើញ
អ្នកជំនាញខាងធ្វើតេស្តគុណភាពអេក្រង់ Display Mate បានរើសយក Galaxy S9 ជាស្មាតហ្វូនមានអេក្រង់ដែលមានគុណភាពល្អដាច់គេ។
អេក្រង់លើ Galaxy S9 បានក្លាយជាអេក្រង់ដំបូងគេដែលទទួលបានពណ៌បៃតងលើគ្រប់ Rating នៃការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ និង តាមការវាស់ស្ទង់លើផ្នែកមួយៗរបស់ Display Mate។ ក្រុមជំនាញមួយនេះបានសរសេរថា ៖
"ផ្អែកតាមការការពិសោធន៍ និង វាស់ស្ទង់របស់យើង Galaxy S9 មានអេក្រង់ដ៏អស្ចារ្យដែលអាចបង្កើតបានកំណត់ត្រាថ្មីៗជាច្រើន ទទួលបានរង្វាន់ជាស្មាតហ្វូនមានអេក្រង់ល្អដាច់គេរបស់ Display Mate និងទទួលបានលំដាប់ពិន្ទុ A+ ជាពិន្ទុខ្ពស់បំផុត”។
ឆ្នាំមុន Display Mate បានសរសើរ iPhone X ថាជាស្មាតហ្វូនមានអេក្រង់ល្អដាច់គេ ប៉ុន្តែខណៈនេះ Galaxy S9 បានរុញច្រានឲ្យ iPhone X ធ្លាក់ចេញពីតំណែងហើយ។
ផ្អែកតាមចចាមអារ៉ាមកន្លងមកឲ្យដឹង Apple នឹងប្រកាសចេញ iPhone ស៊េរីថ្មីចំនួន ៣ ម៉ូដែល ដោយពីរម៉ូដែលមានបំពាក់អេក្រង់ OLED ទំហំ ៥,៨ និង ៦,៥ អ៊ីញ និងម៉ូដែលអេក្រង់ LCD ទំហំ ៦,១ អ៊ីញ។ លោក Ming Chi-Kuo អ្នកវិភាគល្បីឈ្មោះក៏បាននិយាយដែរថា iPhone ស៊េរីថ្មីអេក្រង់ទំហំ ៥,៨ អ៊ីញ នឹងដង់ស៊ីតេរូបភាព ៤៥៨ ភីកសែលក្នុងមួយ អ៊ីញ ដូចគ្នានឹង iPhone X ដែរ។
ចំណែក iPhone អេក្រង់ ៦,៥ អ៊ីញនឹងមានដង់ស៊ីតេរូបភាពចន្លោះ ៤៨០ ទៅ ៥០០ ភីកសែលក្នុងមួយអ៊ីញ។ ដង់ស៊ីតេរូបភាពខ្ពស់បែបនេះ រង់ចាំមើលទាំងអស់គ្នាថាវានឹងអាចដណ្ដើមតំណែងពី Galaxy S9 បានវិញឬយ៉ាងណា៕