ដំណឹង​ល្អ​ប្រចាំ​ឆ្នាំ! Facebook សម្រេច​ដក​ចេញ​ Explore Feed

  • 2018-03-02 03:10:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​នេះ​ Facebook បាន​ប្រកាស​ពី​ការ​បញ្ចប់​ការ​ធ្វើ​តេស្ត​លើ​មុខងារ​ Explore Feed ដែល​​​ជា​ Feed បំបែក​ចេញ​ពី​ News Feed ធម្មតា។

នៅ​ក្នុង​វិបសាយ​របស់​ Facebook មាន​សរសេរ​ថា ៖

“យើង​តែង​តែ​សាក​ល្បង​មុខងារ​ថ្មីៗ​, ប្ដូរ​ការ​ឌីហ្សាញ និង​ចំណាត់​ថ្នាក់​ការ​​អាប់ដេត​ទាំង​ឡាយ​ ដើម្បី​​រិះរក​ពី​វិធី​ធ្វើ​ឲ្យ​ Facebook ល្អ​សម្រាប់​អ្នក​រាល់​គ្នា។ ការ​ផ្លាស់​ប្ដូរ​កន្លង​មក​​មាន​ដូច​ជា​ Reaction, Live Video និង GIF ជា​ដើម ដែល​មាន​​ដំណើរ​ការ​ល្អ និង​បញ្ចេញ​ឲ្យ​ប្រើ​ប្រាស់​ជុំវិញ​ពិភពលោក។ ចំណែក​ការ​ផ្លាស់​ប្ដូរ​ផ្សេង​ទៀត​​មិន​ដំណើរ​ការ​ល្អ ហើយ​យើង​ក៏​ដក​វា​ចេញ។ ថ្ងៃ​នេះ​យើង​សម្រេច​​បញ្ចប់​ការ​ធ្វើ​តេស្ត​មួយ​ក្នុង​ចំណោម​​ការ​ធ្វើ​តេស្ត​​ជា​ច្រើន​ នោះ​គឺ​ Explore Feed​​។

Explore Feed គឺ​ជា​ការ​សាក​ល្បង​មួយ​ ដែល​ឆ្លើយ​តប​នឹង​ Feedback (ការ​បញ្ចេញ​មតិ) ដែល​យើង​ទទួល​បាន​ពី​អ្នក​ប្រើ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ ដែល​និយាយ​ថា​ពួក​គេ​ចង់​ឃើញ​រឿង​រ៉ាវ​ទាក់​ទង​នឹង​មិត្តភ័ក្ដិ​ និង​សាច់​ញាតិ​​ច្រើន​ជាង​មុន​ នៅ​លើ News Feed។ ​គំនិត​នៃ​ការ​ចង់​បាន​នេះ គឺ​បង្កើត​ Facebook មួយ​ប្រភេទ​ដែល​មាន​ News Feed ចំនួន​ពីរ មួយ​ជា​ News Feed សម្រាប់​មិត្តភ័ក្ដិ​ និង​សាច់​ញាតិ និង​មួយ​ទៀត​ជា​ News Feed សម្រាប់​ Post ដែល​បង្ហាញ​ចេញ​ពី​ Page"។

Facebook បាន​ចាប់​ផ្ដើម​សាក​ល្បង​មុខងារ​ Explore Feed នៅ​ខែ​តុលា​ ឆ្នាំ​ ២០១៧ ​នៅ​ក្នុង​ប្រទេស​តូចៗ​មួយ​ចំនួន​​ ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។ យ៉ាងណាក្ដី​មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​បាន​ឆ្លើយ​តប​ថា​ពួក​គេ​មិន​​ចង់​ឲ្យ​មាន​ការ​បំបែក​ News Feed ជា​ពីរ​បែប​នេះ​​ឡើយ។

​តាម​រយៈ​ការ​ស្ទង់​មតិ​ អ្នក​ប្រើ​ប្រាស់​បាន​និយាយ​ថា​ពួក​គេ​មិន​សូវ​ពេញ​ចិត្ត​ នឹង​ Post ដែល​ពួក​គេ​បាន​ឃើញ​ ហើយ​ការ​បំបែក​ News Feed ជា​ពីរ​ មិន​បាន​ជួយ​ឲ្យ​ពួក​គេ​មាន​ទំនាក់​ទំនង​ជា​មួយ​គ្រួសារ និង​មិត្តភ័ក្ដិ​បាន​​ច្រើន​ជាង​មុន​នោះ​ទេ។

Facebook បាន​បញ្ជាក់​ថា​នឹង​បញ្ចប់​​ Explore Feed ជា​ផ្លូវ​ការ​​នៅ​ទូទាំង​ពិភពលោក​ ​នៅ​ក្នុង​​​សប្ដាហ៍​នេះ៕

ប្រភព៖ newsroom   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម