បើក​ឆាក​លីគ​កំពូល​កម្ពុជា ​៣​គូ​លេង​ល្ងាច​នេះ

  • 2018-03-03 01:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​លីគ​កំពូល​កម្ពុជា ​នឹង​ចាប់​ផ្ដើម​ការ​ប្រកួត​នៅ​ល្ងាច​នេះ​ហើយ ​ដោយ​មាន​៣​គូ​លេង​នៅ​៣​ទីលាន​ផ្សេង​គ្នា។

ក្រុម​អាស៊ី​អឺរ៉ុប​នឹង​បើក​កីឡដ្ឋាន អេ អី យូ ស្ដតផាគ ​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ការពារ​តំណែង​ជើង​ឯក​បឹងកេត​វេលា​ម៉ោង​៣​រសៀល។ ស្រប​ពេល​ភ្នំពេញ​ក្រោន ​បើក​ទ្វា​ផ្ទះ RSN ​ច្បាំង​ជាមួយ​ក្រុម​ចំណូល​ថ្មី​ល្បី​ថា​ខ្លាំង​សូលទីឡូ​អង្គរ ​វេលា​ម៉ោង​៦​ល្ងាច។ ងាក​ទៅ​១​គូ​ទៀត គឺ​ក្រុម​ប៉ូលិស​តតាំង​ជាមួយ​វេស្ទើន​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​វេលា​ម៉ោង​៣:៣០​នាទី​រសៀល។

សូម​បញ្ជាក់​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​នៅ​ឆ្នាំ​នេះ ​មិន​ប្រើ​រូប​មន្ដ​ខ្វែង​ទៀត​នោះ​ទេ ពោល​គឺ​ក្រុម​ណា​ដែល​ទទួល​បាន​ពិន្ទុ​ច្រើន​ជាង​គេ​នឹង​ទទួល​បាន​ពាន​រង្វាន់​តែ​ម្ដង ​ក្រោយ​ពី​ឆ្លង​កាត់​២២​ប្រកួត​នោះ​មក៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី