លឿន​ផង! ចេញ​អត់​ទាន់បាន​ប៉ុន្មាន​ថ្ងៃផង នៅ​ខ្មែរ បើក​ឲ្យ​កុម្ម៉ង់ S9 និង S9+ ភ្លែត

  • 2018-03-02 07:51:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​សម្ពោធ​រូបរាង Galaxy S9 និង S9+ ជា​សកល​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ពេល​នេះ Samsung នៅ​កម្ពុជា បាន​ប្រកាស​លើ​ផេក​ហ្វេសប៊ុក​មុន​នេះ​បន្តិច ដោយ​បើក​ទទួល​ការ​កុម្ម៉ង់​ចាប់​ពី​ថ្ងៃ​ទី៣-១៥ មីនា ២០១៨ ជាមួយ​នឹង​កាដូ​ជាច្រើន។

ទូរសព្ទ​ដែល​រក្សា​រាង​ស្រដៀង​នឹង S8/S8+ តែ​ដាក់​គ្រឿង​ថ្មី​ម៉ាអេម​មួយ​នេះ នឹង​បើកឲ្យកុម្ម៉ង់ជាមួយតម្លៃ Galaxy S9+ មាន​ពណ៌ខ្មៅ ទឹក​សមុទ្រ ស្វាយ ជាមួយ​តម្លៃ 128 GB = ៩៤៩ដុល្លារ និង 256 GB = ៩៩៩ដុល្លារ ហើយចំពោះ S9 មាន​ពណ៌​ទឹក​សមុទ្រ និង​ពណ៌​ស្វាយ ជាមួយ​តម្លៃ 128 GB = ៨៥៩ដុល្លារ ព្រម​ទាំង​មាន​កាដូ​ដូចជា៖

  • បន្ថែម​បាស​បំពង​សំឡេង HARMAN KARDON ONYX MINI ដែល​មាន​តម្លៃ ១២៩ដុល្លារ
  • ទឹក​ប្រាក់ ៥០ដុល្លារ សម្រាប់​ប្រើ​ប្រាស់​ក្នុង​ហ្គេម Vainglory
  • លេខ​ពិសេស​របស់ Smart តម្លៃ ១២៩ដុល្លារ
  • ​កញ្ចប់ Smart ធំ​ហ្មង ២៤អាទិត្យ សម្រាប់ Galaxy S9 និង ៥២អាទិត្យ សម្រាប់ Galaxy S9+

ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់ S9 និង S9+ គឺ​កាមេរ៉ា​ដែល​អាច​ចាប់​យក​រូប​ភាព​យឺត​បំផុត (960fps) ព្រម​ទាំង​អាច​ថត​រូបភាព​បាន​ច្បាស់​ល្អ ទោះ​នៅ​កន្លែង​មាន​ពន្លឺ​តិច ដោយ​មាន F1.5 ហើយ​មាន​មុខងារ AR Emoji នៅ​ក្នុង​កាមេរ៉ា​ស្រេច។

Smartphone សេរី S ចុង​ក្រោយ​នេះ អាច​រក​កុម្ម៉ង់​បាន​នៅ​តាម​ដេប៉ូ​ចែកចាយ និង​ហាង​ទំនើប​ទូរសព្ទSamsungទាំង​អស់ ហើយ​អាច​យក​ទូរសព្ទ​បាន​នៅ​ថ្ងៃ​ទី ១៧-១៩ មីនា។ សម្រាប់​ព័ត៌មាន​បន្ថែម ទាក់​ទង​លេខ ១៨០០ ២០ ៣២ ៣២ ឬ​ចូល​ទៅ​ផេក​ហ្វេសប៊ុក Samsung

ដោយ៖ វិទូ

អត្ថបទពេញនិយម
អត្ថបទថ្មី