មូល​ហេតុ ៥ យ៉ាង អ្នក​ញ៉ាំ​កាហ្វេ ត្រូវ​ប្រើ​កែវ​កាហ្វេ Tumbler ស្រុក​គេ​កំពុង​ល្បី

  • 2018-03-03 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ទម្លាប់​ញ៉ាំ​កាហ្វេ​របស់​ខ្មែរ​កើន​ឡើង​យ៉ាង​គំហុក ជា​ពិសេស​ក្មេងៗ​សិស្ស​សាលា និង​អ្នក​ធ្វើការ​តែ​ម្ដង ខណៈ​ដែល​ហាង​កាហ្វេ​បើក​ឡើង​ព្រោង​ព្រាត​ពេញ​ទីក្រុង ធ្លាយ​ដល់​តាម​ខេត្ត​ទៀត​ឯណោះ។

បើ​ក្រឡេក​មក​មើល​អ្នក​ញ៉ាំ​កាហ្វេ​នៅ​បរទេស​វិញ គេ​មាន​ទ​ម្លាប់​ពិសេស​ម្យ៉ាង​ធ្វើ​ឲ្យ​ការ​ញ៉ាំ​កាហ្វេ​កាន់​តែ​ឆ្ងាញ់ និង​កាលីប​ឡូយ​ខុស​ពី​គេ។ នោះ​គឺ​ប្រើ​កែវ​កាហ្វេ​ខ្លួន​ឯង​ផ្ទាល់ ហៅ​ថា Tumbler ដែល​ធ្វើ​ឡើង​ពី​វត្ថុធាតុ​ដើម ដូចជា កែវ ឬ​អ៊ីណុក រាល់​ពេល​ទិញ​កាហ្វេ​ម្ដងៗ។ ការ​ប្រើ Tumbler គឺ​ចំណេញ​ច្រើន​មែន​ទែន បើ​មិន​ជឿ សាក​អាន​ខាងក្រោម​នេះ​ទៅ ដឹង​ហើយ!

១. រក្សា​ក្លិន និង​រសជាតិ​នៅ​ឆ្ងាញ់​ដដែល

ការ​ប្រើ​កែវ​កាហ្វេ​ផ្ទាល់​ខ្លួន Tumbler ដាក់​កាហ្វេ នឹង​ធ្វើ​ឲ្យ​រសជាតិ​កាហ្វេ​នៅ​តែ​ឆ្ងាញ់​ដដែល មិន​ងាយ​បាត់​បង់​ក្លិន និង​រសជាតិ​ដើម​ឡើយ។ ដោយសារ​កែវ Tumbler ធ្វើ​ពី​កែវ ឬ​អ៊ីណុក និង​មាន​គម្រប​បិទ​ជិត​ត្រឹម​ត្រូវ នោះ​វា​មាន​សមត្ថភាព​រក្សា​ភាព​ក្ដៅ និង​ត្រជាក់​បាន​យូរ​មិន​ងាយ​រលាយ​ឡើយ។

២. ចំណេញ​លុយ

ហាង​កាហ្វេ​ជា​ច្រើន​ជុំវិញ​ពិភព​លោក តែង​បញ្ចុះ​តម្លៃ បើ​ភ្ញៀវ​ប្រើ Tumbler ដាក់​កាហ្វេ។ ឯ​កម្ពុជា​វិញ​ក៏​ដូច​គ្នា​ដែរ ពោល​គឺ ហាង​កាហ្វេ​លំដាប់​អន្តរជាតិ​ដ៏​ធំ​មួយ​នៅ​ភ្នំពេញ Starbucks ក៏​មាន​បញ្ចុះ​តម្លៃ ០,៣ ដុល្លារ​ក្នុង​មួយ​កែវ រាល់​ពេល​ទិញ​កាហ្វេ ដោយ​ប្រើ​កែវ Tumbler។ នេះ​បើ​យោង​តាម​លោក ប៉ោ លីម ប្រធាន​គ្រប់​គ្រង​ទូទៅ​របស់ Starbucks ប្រចាំ​កម្ពុជា។

បើ​គិត​ទៅ អ្នក​ចូលចិត្ត ឬ​ឧស្សាហ៍​ញ៉ាំ​កាហ្វេ​រាល់​ថ្ងៃ យ៉ាង​ហោច​ណាស់​ក៏​ចំណេញ​បាន​ជិត ១០ ដុល្លារ​ដែរ​ក្នុង​មួយ​ខែៗ បើ​ប្រើ​កែវ Tumbler រាល់​ពេល​ទិញ​កាហ្វេ។

៣. រាង​ស្អាត​កាលីប​លេច​ធ្លោ​ខុសពី​គេ

បើ​អ្នក​កាន់​កែវ​ដាក់​កាហ្វេ (Tumbler) មក រាល់​ពេល​ទិញ​កាហ្វេ អ្នក​ប្រាកដ​ជា​ឡូយ​ដាច់​គេ​មិន​ខាន ព្រោះ​កែវ​នោះ​មាន​រចនា​ម៉ូដ​ពិសេសៗ​ដាច់​ប្លែក​ខុស​ពី​គេ ពោល​គឺ Unique កប់​ស៊េរី​តែម្ដង។ ត្រង់​នេះ Starbucks មាន​កែវ​ដាក់​កាហ្វេ​ស្អាតៗ​លេច​ធ្លោ​ច្រើន​ជម្រើស ខណៈ​ដែល​ថ្មីៗ​នេះ ហាង​កាហ្វេ​ល្បី​ឈ្មោះ​លើ​ពិភព​លោក​មួយ​នេះ ទើប​តែ​បញ្ចេញ​កែវ​កាហ្វេ​ថ្មី​ដែល​ឌីហ្សាញ​ឡើង Sweet មាន​រូប​ផ្កា​សាគូរ៉ា ឡើង​ស្រស់ ហើយ​អាច​ទិញ​ជា​កាដូ​ឲ្យ​មនុស្ស​ជា​ទីស្រឡាញ់​ទៀត​ផង ជា​ពិសេស​ស្រីៗ។ កែវ​រូប​ផ្កា​សាគូរ៉ា​នេះ ក៏​មាន​លក់​នៅ​តាម​សាខា Starbucks ទាំង ៩ កន្លែង​ទូទាំង​កម្ពុជា។ ឯ​ចំនួន​មាន​កំណត់ មក​មិន​ទាន់ ប្រយ័ត្ន​អត់​បាន​ណា៎!

៤. ស្រួល​ដាក់​តាម​ខ្លួន អត់​ភ័យ​រឿង​កំពប់​ធ្លាយ

សម្រាប់​អ្នក​ជិះ​ឡាន​មិន​សូវ​មាន​បញ្ហា​រឿង​ទុក​ដាក់​កែវ​កាហ្វេ​ឡើយ តែ​បើ​អ្នកជិះ​ម៉ូតូ​ប្រាកដ​ជា​ធ្លាប់​ជួប​រឿង​ហៀរ​រឡិករឡាក់​តាម​ផ្លូវ ឬ​កំពប់​ខាន​ផឹក​ផង​ក៏​មាន។ អ៊ីចឹង បើ​មាន​កែវ​មួយ​ដាក់​តាម​ខ្លួន​ក៏​ល្អ ចង់​ដាក់​ក្នុង​កាបូប​ក៏​បាន ហើយ​អត់​បារម្ភ​លេច​ធ្លាយ​ទៀត។

កាន់​តែ​ពិសេស គឺ​បើ​អ្នក​កាន់ Tumbler មក​ទិញ​កាហ្វេ​នៅ Starbucks កម្ពុជា​វិញ អ្នក​អាច​ឲ្យ​បុគ្គលិក​ជួយ​លាង​សម្អាត​កែវ Tumbler នោះ​ទាំង​មុន​ពេល​ដាក់​កាហ្វេ និង​ក្រោយ​ពេល​ញ៉ាំ​កាហ្វេ​រួច ដោយ​ឥត​គិត​ថ្លៃ​ទៀត​ហ្ន៎!

៥. ប្រើ​បាន​យូរ​

មិន​ត្រឹមតែ​ស្អាត និង​ស្ទីល​ប្លែក​ខុសពី​គេ ដែល​គ្រប់​គ្នា​អាច​លួច​សរសើរ​ពី​អ្នក​រាល់​ពេល​ប្រើ Tumbler ប៉ុណ្ណោះ​នោះ​ទេ អ្នក​ប្រើ​ថែមទាំង​អាច​ប្រើ​កែវ​ប្រភេទ​នេះ​បាន​យូរ​រាប់​ខែ​ទៀត​ហ្ន៎ បើ​សិន​ចេះ​ថែរក្សា​បាន​ត្រឹម​ត្រូវ។ ចំណុច​សំខាន់​មួយ​ទៀត គឺ​ជួយ​ថែរក្សា​បរិស្ថាន។

ចុះ​អ្នក​វិញ មាន​ស្ទីល​ញ៉ាំ​កាហ្វេ​ផ្ទាល់​ខ្លួន​នៅ? បើ​នៅ​ទេ សាក​រក​មើល​កែវ​កាហ្វេ​ស្អាតៗ​តាម​រដូវ​កាល​នៅ Starbucks កម្ពុជា​ឥឡូវ​នេះ ជា​ពិសេស​សម្រាប់​អ្នក​ចូលចិត្ត​ម៉ូដ​ឌីហ្សាញ​មាន​រូប​ផ្កា​សាគូរ៉ា​របស់​ជប៉ុន!

អត្ថបទ៖ សុផាត