“ខ្ញុំ​មាន​មហិច្ឆតា​ដូច​គេ​ដែរ​ហ្នឹង ប៉ុន្តែ​ខ្ញុំ​គ្មាន​លុយ​ទិញ​កីឡាករ​ល្អ” Conte

  • 2018-03-03 02:04:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Antonio Conte ​អ្នក​ចាត់ការ​ក្រុម Chelsea ​បង្ហើប​ថា​ខ្លួន​ក៏​មាន​មហិច្ឆតា​ចង់​បាន​កីឡាករ​ល្អ​ៗ ​ល្បី​ៗ​ដូច​អ្នក​ចាត់ការ​ក្រុម​ដទៃ​ដែរ ប៉ុន្តែ​ក្លឹប​មិន​មាន​ខ្ទង់​ចំណាយ​គ្រប់គ្រាន់​ដើម្បី​នាំ​យក​ពួកគេ។

ក្រុម​តោ​ខៀវ​នឹង​ត្រូវ​តតាំង​ក្រុម​កំពូល​តារាង Manchester City ​នៅ​ថ្ងៃ​អាទិត្យ​នេះ ​ដើម្បី​ស្វែង​រក​ពិន្ទុ​បន្ថែម​ហក់​ចូល​តំបន់ Top4 ​វិញ។ មុន​ឈាន​ចូល​ដល់​ការ​ប្រកួត​នេះ​ដែរ ​លោក Conte ​អ្នក​ចាត់​ការ​ក្រុម Chelsea ​យល់​ឃើញ​ថា​ក្លឹប​នៅ​មាន​កម្រិត​ក្នុង​ការ​ចាយវាយ ដូច្នេះ​វា​ពិត​ជា​ពិបាក​ក្នុង​ការ​ប្រជែង​ជាមួយ​ក្រុម​អ្នក​មាន​ផ្សេង​ៗ ​ដែល​១​ឆ្នាំ​ៗ​ចំណាយ​រាប់​លាន​ដុល្លារ​។

“Man City ​អាច​ចំណាយ​ប្រាក់​ច្រើន​បាន ខណៈ​ដែល​យើង​វិញ​មិន​អាច​នោះ​ទេ។ អ្នក​ចាត់​ការ​ល្អ ​និង​ការ​ចំណាយ​ប្រាក់​ច្រើន​ក្នុង​ការ​ទិញ​ដូរ​កីឡាករ គឺ​វា​ជា​ស្ថានភាព​ពីរ​ផ្សេង​គ្នា។ ខ្ញុំ​មាន​មហិច្ឆតា​អស្ចារ្យ ប៉ុន្តែ​ខ្ញុំ​មិន​មាន​លុយ​សម្រាប់​ចំណាយ... រឿង​នេះ​ក្លឹប​បាន​ដឹង​ច្បាស់​ណាស់”។សម្ដី​អ្នក​ចាត់ការ​សញ្ជាតិ​អ៊ីតាលី៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ មុន្នីរម្យ