ក្រុង Barcelona ហាមយន្តហោះទាំងអស់ហោះពីលើផ្ទះរបស់ Messi
- 2018-03-03 02:18:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុង Barcelona ហាមយន្តហោះទាំងអស់ហោះពីលើផ្ទះរបស់ Messi
ចន្លោះមិនឃើញ
ព្រលានយន្តហោះ El Prat Airport បានបញ្ជាក់ថាយន្តហោះទាំងអស់មិនអនុញ្ញាតឱ្យហោះកាត់ពីលើផ្ទះរបស់ Lionel Messi បានទេ។
ការបញ្ជាក់នេះធ្វើឡើង ក្រោយពីមានការប្ដូរជើងហោះហើររបស់ព្រលានយន្តហោះ El Prat Airport។ លោក Javier Sanchez-Prieto ប្រធានប្រតិបត្តិនៅព្រលានយន្ដហោះមួយនេះបានបន្ដថាតាមគម្រោងការប្ដូរជើងហោះហើរព្រោះ ដើម្បីពង្រីកឱ្យព្រលានមួយនេះកាន់តែធំ និងទទួលបានជើងហោះហើរកាន់តែច្រើន។ តែផ្ទុយទៅវិញ វាមិនអាចដំណើរបានឡើយ ត្បិតអីតាមគោលការណ៍ពីទីក្រុង Barcelona គឺជើងហោះហើរទាំងអស់មិនអាចហោះពីលើផ្ទះរបស់តារាបាល់ទាត់ Messi បានទេ។
សូមបញ្ជាក់ថាផ្ទះរបស់ Messi នៅទីក្រុង Barcelona នោះ ចម្ងាយប្រមាណ១០គីឡូម៉ែត្រពីព្រលានយន្ដហោះខាងលើនេះ ខណៈដែលវាជាភូមិគ្រឹះធំមួយក្នុងតំបន់៕