មកស្គាល់សត្វទាំង ១០ ប្រភេទ មានអាយុរស់នៅវែងបំផុតលើពិភពលោក

  • 2018-03-03 02:54:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​ផែនដី​យើង​នេះ គេ​បាន​រក​ឃើញ​សត្វ​ចំនួន ៨,៧ លាន​ប្រភេទ ហើយ​ប្រភេទ​និមួយៗ​សុទ្ធតែ​មាន​វដ្ដ​ជីវិត​ផ្ទាល់ខ្លួន ពោល​គឺ​រយៈពេល​ជា​មធ្យម​សម្រាប់​រស់​នៅ។

នៅ​ក្នុង​ថ្ងៃ​នេះ​យើង​នឹង​ណែនាំ​ប្រិយមិត្ត​ឲ្យ​បាន​ស្គាល់​នូវ​សត្វ​ទាំង ១០ ប្រភេទ ដែល​មាន​អាយុ​រស់​នៅ​វែង​បំផុត​លើ​ពិភពលោក។

#១ សេក Macaws ៖ វា​អាច​រស់នៅ​រហូត​ដល់ ៦០ ទៅ ៨០ ឆ្នាំ

#២ ដំរី​អាហ្វ្រិក ៖ អាយុ​ជា​មធ្យម​របស់​វា​គឺ ៧០ ឆ្នាំ

#៣ អណ្ដើក​យក្ស Galapagos ៖ អាយុ​របស់​វា​ចាប់​ពី ១០០ ឆ្នាំ​ឡើង​ទៅ ហើយ​អាច​ដល់ ១៥២ ឆ្នាំ

#៤ អន្ទង់ ៖ វា​អាច​រស់​បាន ១៥០ ឆ្នាំ

#៥ បង្កួយ Tuataras ៖ អាយុ​ជា​មធ្យម​របស់​វា​គឺ ១៥០ ឆ្នាំ

#៦ ត្រីជប៉ុន Koi ៖ វា​អាច​រស់​បាន​ជាង ២០០ ឆ្នាំ

#៧ ត្រីបាឡែន Bowhead ៖ អាយុ​ជា​មធ្យម​របស់​វា​គឺ ២០០ ឆ្នាំ

#៨ ត្រីឆ្លាម Greenland ៖ វា​អាច​រស់​មិន​តិច​ជាង ២៧៤ ឆ្នាំ​ឡើយ

#៩ លៀសសមុទ្រ Arctica Islandica ៖ វា​អាច​រស់​ដល់​ជាង ៥០០ ឆ្នាំ

#១០ ខ្ញែសមុទ្រ Turritopsis Dohrnii ៖ អាច​មាន​ជីវិត​អមត

ចុច​អាន៖

ប្រភព៖ wonderslist   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី