ពស់ថ្លាន់លាក់ខ្លួនក្នុងគំនរស្លឹកឈើ តែមនុស្សតិចណាស់ អាចរកវាឃើញក្នុងរូបនេះ

  • 2018-02-11 08:48:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពស់​ថ្លាន់​មួយ​ក្បាលត្រូវ​គេ​ថត​បាន​កំពុង​លាក់​ខ្លួន​យ៉ាង​ជិត​ក្នុង​គំនរ​ស្លឹក​ឈើ​ជា​ច្រើន នៅ​ឆ្នេរ​សមុទ្រ Sunshine ប្រទេស អូស្ត្រាលី។

អ្នក​ចាប់​ពស់​ម្នាក់​ឈ្មោះ​លោក Lockie Gilding បាន​បង្ហោះ​រូប​មួយ​សន្លឹក​នេះ​ទៅ​ក្នុង​ទំព័រ Facebook របស់​ខ្លួន។ ក្រោយ​មក​រូប​ថត​នេះ ធ្វើ​ឲ្យ Followers ជាង ៥៤ ០០០​នាក់​ ទាល់​គំនិត​យ៉ាង​ខ្លាំង ដោយ​សារ​តែ​រក​មើល​សត្វ​ពស់​មិន​ឃើញ។

មនុស្ស​ជា​ច្រើន​ បាន​ចូល​ទៅ Comment អំពី​កន្លែង​លាក់​ខ្លួន​របស់​សត្វ​ពស់​នេះ។ ប៉ុន្តែ​មាន​តែ​បុរស​ម្នាក់​ប៉ុណ្ណោះ​ដែល​អាច​រក​ឃើញ​វា ខណៈ​ដែល​អ្នក​មួយ​ចំនួន​និយាយ​ថា វា​មិន​អាច​ទៅ​រួច​នោះ​ទេ៕

ចង់​ដឹង​ថា​អ្នក​អាច​រក​សត្វ​ពស់​ឃើញ​ដូច​បុរស​ម្នាក់​នោះ​ឬ​ទេ? តោះ! សាកល្បង​រក​ទាំង​អស់​គ្នា!

បើ​រក​មិន​ឃើញ​ទេ ចាំ Admin ប្រាប់​ចម្លើយ​ខាង​ក្រោម​នេះ ៖

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម