ស្ទើរ​គ្មាន​គែម​អេក្រង់ ហើយ​មាន​កាមេរ៉ា​ Selfie បង្កប់​យ៉ាង​ពិសេស​

  • 2018-03-03 07:33:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​​​​Vivo ​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ដែល​មាន​បច្ចេកវិទ្យា​ឈាន​មុខ​គេ​មួយ​នា​ពេល​បច្ចុប្បន្ន​ ក្រោយ​ពី​បាន​បង្ហាញ​ចេញ​ស្មាតហ្វូន​ដែល​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​បង្កប់​​ក្រោម​ផ្ទៃ​អេក្រង់​ កាល​ពី​ដើម​ខែ​មករា​កន្លង​ទៅ។

​នៅ​ក្នុង​កម្មវិធី​ MWC ឆ្នាំ​ ២០១៨ Vivo ក៏​បាន​បង្ហាញ​ចេញ​ផលិត​ផល​ថ្មី​របស់​ខ្លួន​ ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត។ Vivo បាន​ដាក់​បង្ហាញ​នូវ​ Concept នៃ​ស្មាតហ្វូន​​ម៉ូដែល​ Apex FullView ដែល​មាន​​អេក្រង់​លាត​សន្ធឹង​ពេញ​ផ្នែក​ខាង​មុខ​នៃ​ទូរសព្ទ។ ផ្នែក​ខាង​មុខ​នេះ​មិន​មាន​រន្ធ​បញ្ចេញ​សំឡេង​ និង​កាមេរ៉ា​សម្រាប់​ Selfie នោះ​ទេ។

Vivo បាន​បង្កប់​កាមេរ៉ា​​សម្រាប់​ Selfie នៅ​ផ្នែក​ខាង​ក្នុង​នៃ​តួ​ខ្លួន​ស្មាតហ្វូន​ ដែល​កាមេរ៉ា​នេះ​នឹង​លាន​ចេញ​មក​ដោយ​ខ្លួន​ឯង​ នៅ​ពេល​ដំណើរ​ការ​ការ​ថត​រូប​ Selfie។ ក្រុមហ៊ុន​នេះ​និយាយ​ថា​នៅ​ផ្នែក​ខាង​មុខ​​នៃ​ស្មាតហ្វូន​មាន​ផ្ទៃ​អេក្រង់​គ្រប​ដណ្ដប់​ដល់​ ៩៨% ដោយ​មាន​គែម​ស្ដើង​បំផុត។

​​Apex FullView ក៏​មាន​បំពាក់​នូវ​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ដែល​បង្កប់​ក្រោម​ផ្ទៃ​អេក្រង់។ វា​មិន​មាន​រន្ធ​បញ្ចេញ​សំឡេង​​សម្រាប់​ស្ដាប់​ពេលនិយាយទូរសព្ទ ប៉ុន្តែ​​វា​អាច​បញ្ចេញ​សំឡេង​បាន​តាម​រយៈ​បច្ចេកវិទ្យា Bone Conduction ដែល​​​អាច​បញ្ជូន​​សំឡេង​ពី​ស្មាតហ្វូន​​ទៅ​ដល់​ត្រចៀក​មនុស្ស​តែ​ម្ដង។

បញ្ហា​ចម្បង​នោះ​គឺ​នៅ​ត្រង់​ថា​ស្មាតហ្វូន​​នេះ​នៅ​ជា​ប្រភេទ​ Concept នៅ​ឡើយ​ ដែល​មាន​ន័យ​ថា​នៅ​មាន​ចំណុច​មួយ​ចំនួន​ទៀត​ដែល​ក្រុមហ៊ុន​ត្រូវ​​សិក្សា​បន្ថែម​ ដើម្បី​អាច​ផលិត​វា​បញ្ចេញ​លក់​លើ​ទីផ្សារ​បាន៕​​​

ប្រភព៖ Businessinsider | engadget   ប្រែ​សម្រួល៖ សុខហេង