Laurent Koscielny ស្រក់ទឹកភ្នែក ពេលកូនៗសួរថា ហេតុអី Arsenal អន់ម្ល៉េះ?
- 2018-03-04 04:45:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Laurent Koscielny ស្រក់ទឹកភ្នែក ពេលកូនៗសួរថា ហេតុអី Arsenal អន់ម្ល៉េះ?
ចន្លោះមិនឃើញ
ខ្សែការពារក្រុមកាំភ្លើងធំ Laurent Koscielny បាននិយាយថាលោកសម្រក់ទឹកភ្នែកនៅពេលកូនៗបានទៅមើលការប្រកួត ហើយបានសួរលោកថា ហេតុអី Arsenal អន់ម្ល៉េះ បន្ទាប់ពីចាញ់ Man City ៣-០។ នេះបើតាម The Sun។
សំណួរចាក់ដោតរបស់កូនស្រីដែលទើបមានវ័យ៧ឆ្នាំ ហើយនិងកូនប្រុសពៅបានត្រឹមធ្វើឲ្យខ្សែការពារសញ្ជាតិបារាំងសម្រក់ទឹកភ្នែក នៅពេលដែលកាំភ្លើងធំចាញ់៥ប្រកួតក្នុងចំណោម៧ប្រកួតចុងក្រោយ ពិសេសក្នុងរយៈពេល៤ថ្ងៃ ជួបក្រុមរហ្សសនាមពណ៌ផ្ទៃមេឃ២ដង ចាញ់ក្រោមថ្វីជើង Man City ទាំង២លើក។
ដោយឡែកប្រភពខាងលើបានបន្តថា សម្រាប់ជោគវាសនា Arsene wenger នៅ Arsenal កាន់តែផុយស្រួយនៅពេលដែលនាយកប្រតិបត្តិរបស់ក្លឹប គឺលោក Ivan Gazidis លែងជឿថា គ្រូបង្វឹកវ័យ៦៨ឆ្នាំ ស័ក្តិសមដើម្បីដឹកនាំកាំភ្លើងធំទៀតហើយ ខណៈដែលម្ចាស់ភាគហ៊ុនធំ គឺលោក Stan Kroenke ក៏បាននិយាយដែរថា លោកនឹងនិយាយឲ្យច្បាស់ចុងក្រោយអំពីអនាគតរបស់លោក Wenger ៕