បន្ទាប់ពី GD និង Taeyang ឥឡូវ Daesung ប្រកាសថ្ងៃចូលទាហានដែរហើយ
- 2018-03-05 05:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្ទាប់ពី GD និង Taeyang ឥឡូវ Daesung ប្រកាសថ្ងៃចូលទាហានដែរហើយ
ចន្លោះមិនឃើញ
ថ្មីៗនេះ ព័ត៌មានចូលបំពេញកាតព្វកិច្ចជូនជាតិរបស់សមាជិកក្រុម BIGBANG កំពុងអង្រួនបេះដូងអ្នកគាំទ្រគ្រប់ទិសទី ឲ្យនឹកស្រណោះតារាក្នុងដួងចិត្តរបស់ខ្លួន ដែលត្រូវឃ្លាតឆ្ងាយមួយរយៈធំ។
ដោយឡែកនៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០១៨នេះ ផលិតកម្ម YG បានប្រកាសឲ្យដឹងថា តារាចម្រៀងម្នាក់ទៀតរបស់ BIGBANG គឺ Daesung នឹងចូលបម្រើក្នុងជួរទាហានជាផ្លូវការនៅថ្ងៃទី១៣ ខែមីនាខាងមុខ ពោលគឺ១ថ្ងៃក្រោយ Taeyang។ តាមផលិតកម្មដដែលបានបញ្ជាក់ថា Daesung ចង់ចូលបំពេញកាតព្វកិច្ចសំខាន់នេះ ក្នុងរយៈពេលដូចគ្នានឹងសមាជិកផ្សេងទៀតក្នុងក្រុមដែរ ដូចនេះទើបលោកដាក់ពាក្យចូលបម្រើក្នុងជួរយោធានេះតាំងពីឆ្នាំមុន។
ទាក់ទងនឹង Seungri វិញ YG ក៏បានប្រាប់ដែរថា "សមាជិកក្មេងជាងគេ Seungri ក៏ចង់ចូលបំពេញកាតព្វកិច្ចក្នុងពេលដូចគ្នានេះដែរ ប៉ុន្តែដោយសារលោកជាប់ការងារថតរឿងចិន 'Love Only' ព្រមទាំងអាល់ប៊ុមទោលផងនោះ ទើបលោកត្រូវចូលពេលក្រោយទៀត”។
ជាក់ស្ដែង បើគិតទាំង G-Dragon មានន័យថាសមាជិក BIGBANG ៣រូបហើ់យដែលចូលបម្រើទាហានក្នុងឆ្នាំ ២០១៨នេះ ស្របពេល T.O.P កំពុងបំពេញតួនាទីជាជាបុគ្គលិកបម្រើសេវាសាធារណៈ៕