ទូរសព្ទខ្ទេចដូចខ្ទឹម តែ DJ NaNa ថាកុំព្រួយ កន្លែងមួយជួយបានគ្រប់យ៉ាង
- 2018-03-05 07:30:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរសព្ទខ្ទេចដូចខ្ទឹម តែ DJ NaNa ថាកុំព្រួយ កន្លែងមួយជួយបានគ្រប់យ៉ាង
ចន្លោះមិនឃើញ
ពីមុន ទូរសព្ទ ធ្លាក់បែកដោយចៃដន្យអី និយាយពីថា អង្គុយកើតទុក្ខ ពិបាករកកន្លែងធ្វើ និងមានទំនុកចិត្ត តែថ្ងៃនេះ DJ NaNa នាំទាំងអស់ទៅស្គាល់កន្លែងជួសជុលទូរសព្ទមួយកន្លែង ដែលធ្លាប់បានជួសជុលទូរសព្ទស្មាតហ្វូនជាង១លានគ្រឿងរួចមកហើយ។
មកដល់ហើយទីតាំងនោះគឺ ក្រុមហ៊ុន iCracked ដែលជាអ្នកជំនាញជួសជុលទូរស័ព្ទស្មាតហ្វូនធំជាងគេបំផុតក្នុងសហរដ្ឋអាមេរិក កាណាដា និងប្រទេសជប៉ុន បានមកដល់កម្ពុជាហើយ ដោយស្ថិតនៅផ្សារទំនើប AEON Mall ជាន់ទី១ កាលពីថ្ងៃ១៥ មករាមកម្ល៉េះ។
សម្រាប់សេវាកម្មវិញ iCracked ទទួលជួសជុលទូរស័ព្ទ iPhone គ្រប់ម៉ូដែល ដោយប្រើប្រាស់គ្រឿងបន្លាស់មានគុណភាពខ្ពស់ ឧបករណ៍ជួសជុលទំនើប ព្រមទាំងមានអ្នកឯកទេស iTech ដ៏ស្ទាត់ជំនាញជាអ្នកធ្វើការជួសជុលផ្ទាល់។ សេវាកម្មជួសជុលត្រឹមតែ ៣០នាទី ប៉ុណ្ណោះ ។ កាន់តែពិសេសជាងនេះទៅទៀត រាល់ការជួសជុលទាំងអស់នឹងធ្វើឡើងតាមបែប Face-to-face ដោយតម្រូវឲ្យអ្នកឯកទេសធ្វើការអនុវត្តផ្ទាល់នៅពីមុខអតិថិជន ដើម្បីធានាបាននូវទំនុកចិត្ត ភាពជឿជាក់ និងរក្សានូវឯកជនភាព (Privacy) របស់អ្នក។
នាយកប្រតិបត្តិក្រុមហ៊ុន iCracked ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកអូគឹម៉ា ស្យូហ្គុ បានឲ្យដឹងថា៖ “ទំហំនៃការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនក្នុងប្រទេសកម្ពុជាមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ជាពិសេសគឺទូរសព្ទ iPhone នេះតែម្តង។ នេះជាហេតុផលជំរុញឲ្យពួកយើងចូលមកកាន់ប្រទេសកម្ពុជា ដើម្បីផ្តល់ជូនអតិថិជននូវសេវាកម្មដ៏មានគុណភាពខ្ពស់ ប្រកបដោយទំនុកចិត្ត និងមានសុវត្ថិភាព។ សង្ឃឹមថាអតិថិជននឹងនឹកឃើញ iCracked មុនគេ នៅពេលដែលទូរសព្ទមានបញ្ហា"។
ក្រៅពីសេវាខាងលើ iCracked ក៏ផ្តល់ជូនផងដែរនូវបច្ចេកវិទ្យា Nano-glass ដែលជាកញ្ចក់ការពារដ៏ទំនើបមានសភាពស្តើង ធន់ និងរឹងមាំ ហើយមានមុខងារការពារអេក្រង់ទូរស័ព្ទពីធូលីដី បាក់តេរី និងដានប្រលាក់ផ្សេងៗ។
ហាងជំនាញជួសជុលទូរសព្ទស្មាតហ្វូននេះ ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ១០យប់ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់៖