Man Utd វាយបក Crystal ពីចាញ់២គ្រាប់ មកឈ្នះចុងម៉ោង ៣-២
- 2018-03-06 00:23:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man Utd វាយបក Crystal ពីចាញ់២គ្រាប់ មកឈ្នះចុងម៉ោង ៣-២
ចន្លោះមិនឃើញ
Manchester United បានវាយបក Crystal Palace ពីត្រូវគូប្រកួតនាំមុខ ២-០ មកឈ្នះ ៣ទល់នឹង២វិញក្នុងការប្រកួត Premier League សប្ដាហ៍ទី២៩។
ជំនួបនៅកីឡដ្ឋាន Selhurst Park កាលពីយប់មិញម្ចាស់ផ្ទះស៊ុតបញ្ចូលទីបាន១គ្រាប់មុននៅនាទី ១១ ជាថ្វីជើងរបស់ខ្សែបម្រើស្លាប Andros Townsend។ ចូលវគ្គទីពីរបាន៣នាទី Patrick van Aanholt បានស៊ុតឲ្យម្ចាស់ផ្ទះបាន១គ្រាប់ទៀតធ្វើឲ្យក្រុមរហស្សនាមថា Eagles នាំមុខ ២ទល់០។
យ៉ាងណា Chris Smalling តែតឲ្យបិសាចក្រហមតាមពីក្រោយ ១-១ នៅនាទី ៥៥ មុនពេល Romelu Lukaku តាមស្មើ ២-២ នៅនាទី៧៦។ នៅម៉ោងបន្ថែម ៩០+២ ទៅហើយ Nemanja Matic បានទាត់មួយជើងពីតំបន់ដំបូលទូក បំប៉ោងសំណាញ់ធ្វើឲ្យក្រុមលោក Mourinho ឈ្នះការប្រកួតហើយឡើងទៅលេខ២ជំនួស Liverpool វិញ៕