ទោះ​ស្លាប់​តែ​ Fiorentina ផ្ដល់​កុងត្រាថ្មីដល់ Astori ហើយឲ្យ​ប្រាក់​ឈ្នួល​ទៅ​ប្រពន្ធ​ និង​កូន​

  • 2018-03-06 01:34:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Fiorentina នឹង​ផ្ដល់​កុងត្រា​ថ្មី​ដល់​ Davide Astori ​រយៈ​ពេល​៤​ឆ្នាំ​ទៀត​បើ​ទោះ​ជា​កីឡាករ​រូប​នេះ​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​ក្ដី។​

Astori

ខ្សែ​ការពារ​កណ្ដាល​វ័យ​៣១​ឆ្នាំ​បាន​​ឃើញ​ដេក​ស្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​សារ​ជំងឺ​គាំង​បេះ​ដូង​ក្នុង​បន្ទប់​សណ្ឋាគារ​។ ក្រោយ​កើត​មាន​រឿងរ៉ាវ​ដ៏​សោកសៅ​នេះ​ក្លឹប​បាន​សម្រេច​ផ្ដល់​កុងត្រា​ថ្មី​ដល់​ Astori ហើយ​លុយ​ទាំង​អស់​នឹង​បើក​ឲ្យ​ប្រពន្ធ​នាង​ Francesca និង​កូន​ស្រី​អាយុ​២​ឆ្នាំ​របស់​គេ។​

នៅ​មុន​ការ​ស្លាប់​កីឡាករ​សញ្ជាតិ​អ៊ីតាលី​បាន​ធ្វើ​ដំណើរ​ជាមួយ​ក្រុម​ទៅ​ប្រកួត​ជាមួយ​ Udinese។ ពេល​មិន​ឃើញ​ Astori ទៅ​បរិភោគ​អាហារ​ពេល​ព្រឹក​មិត្ត​រួម​ក្រុម​ក៏​ឡើង​ទៅ​មើល​ក្នុង​បន្ទប់​ក៏​ប្រទះ​ឃើញ​រូប​គេ​ស្លាប់​បាត់​ទៅ​ហើយ​។ ក្របខ័ណ្ឌ​ Serie A បាន​ប្រកាស​ផ្អាក​ការ​ប្រកួត​ទាំង​អស់​កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​កាន់​ទុក្ខ​ប្រធាន​ក្រុម​ Fiorentina៕

ប្រភព៖ The Sun   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទថ្មី