អ្នក​គាំទ្រ​ Real ភាគ​ច្រើន​ចង់​ឲ្យ Isco និង Asensio លេង​ជម្រើស​ដំបូង​ ពេល​ប៉ះ PSG

  • 2018-03-06 02:03:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ស្រង់​មតិ​បោះឆ្នោត​ពី​កាសែត​អេស្ប៉ាញ Marca បង្ហាញ​ថា អ្នក​គាំទ្រ​របស់ Real Madrid ជា​ច្រើន​មាន​ចិត្ត​ចង់​ឲ្យ Isco និង Asensio ជាប់​ជម្រើស​១១​នាក់​របស់​លោក Zinedine Zidane ពេល​លេង​ជាមួយ PSG នៅ​រាត្រី​នេះ។

ក្នុង​វគ្គ​១៦​ក្រុម​ជើង​ទី​មួយ Champions League ក្លឹប​ Real Madrid បាន​ឈ្នះ PSG ៣-១ ក្នុង​ផ្ទះ​ខ្លួន​ឯង ហើយ​យប់​នេះ​ម៉ោង​២:៤៥​នាទី ពួក​គេ​ត្រូវ​ទៅ​លេង​នៅ​ទឹក​ដី​បារាំង​វិញ​ម្ដង។ តែ​មុន​ការ​ប្រកួត​មក​ដល់​ក៏​មាន​ការ​ស្ទង់​មតិ​ពី​ជម្រើស​ដំបូង​ពី អ្នក​គាំទ្រ​ Madrid តើ​ចង់​ឲ្យ​កីឡាករ​រូប​ណា​ខ្លះ​អាច​ជាប់​ជម្រើស​ដំបូង?

អ្នក​គាំទ្រ​ជាង​៤ ៥០០០​នាក់​បាន​ចូលរួម​បោះឆ្នោត​ក្នុង​កាសែត Marca។ ក្នុង​នោះ​ពួក​គេ​បាន​សម្រេច​ចិត្ត​ឲ្យ  Benzema និង Gareth Bale នៅ​បម្រុង ជំនួស​វិញ​ដោយ Isco និង Asensio និង​មាន​​បំណង​ចង់​ឲ្យ​ Toni Kroos និងLuka Modric ដែល​ទើប​ជា​ពី​របួស​ចូល​លេង​ផង​ដែរ ខណៈ Ronaldo ប្រយុទ្ធ​ចំ​តួ។

ជម្រើស​១១​នាក់​ដែល​អ្នក​គាំទ្រ​ចង់​ដាក់​ឲ្យ​លេង​មាន Keylor Navas, Dani Carvajal, Sergio Ramos, Raphael Varane, Marcelo; Luka Modric, Casemiro, Toni Kroos; Isco, Cristiano Ronaldo និង Marco Asensio៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ