មកស្គាល់ជំទាវ៨រូប សុទ្ធតែជាស្ត្រីឆ្នើម កំពុងលេចធ្លោក្នុងជួររដ្ឋាភិបាល
- 2018-03-06 04:23:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ជំទាវ៨រូប សុទ្ធតែជាស្ត្រីឆ្នើម កំពុងលេចធ្លោក្នុងជួររដ្ឋាភិបាល
ចន្លោះមិនឃើញ
ប្រិយមិត្តកំពុងអានមួយចំនួន ប្រាកដជាមិនទាន់ស្គាល់ច្បាស់ពីស្ត្រីកម្ពុជារូបណាខ្លះ មានងារជាជំទាវ និងមានតំណែងខ្ពស់ៗក្នុងជួររាជរដ្ឋាភិបាល? តើពួកគាត់បានសម្រេច និងកំពុងធ្វើកិច្ចការអ្វីខ្លះ? តទៅនេះសូមការសង្ខេបក្នុងអត្ថបទខាងក្រោម៖
១. ជំទាវ ម៉ែន សំអន មានឋានៈជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ លោកជំទាវ ជាស្ត្រីកម្ពុជាមួយរូប ដែលតែងតែដឹកនាំគណៈប្រតិភូរាជ រដ្ឋាភិបាលអញ្ជើញចូលរួមក្នុងកិច្ចការងារសង្គមទាំងក្នុង និងក្រៅប្រទេស។
២. ជំទាវ ភឿង សក្កណា មានងារជារដ្ធមន្ត្រីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោកជំទាវ តំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលនយោបាយជម្រុញនិងលើកកម្ពស់សិល្បៈភាពយន្តខ្មែរឲ្យមានការអភិវឌ្ឍនិងរីកចម្រើន។ ស្នាដៃធំៗចុងក្រោយលោកជំទាវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដូចជា របាំព្រះរាជទ្រព្យ (អរូបី) ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ (អរូបី) ចាប៉ីដងវែង (អរូបី) និងល្បែងទាញព្រ័ត្រ (អរូបី) ជាដើម។
៣. ជំទាវ អ៊ឹង កន្ថាផាវី មានតួនាទីជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី។ លោកជំទាវ ជាស្ត្រីអង់អាចឆន្ទៈមោះមុតនិងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារ លើកស្ទួយនូវតម្លៃ តួនាទី សិទ្ធិ អំណាច និងជីវភាពរបស់ស្ត្រីកម្ពុជា។
៤. ជំទាវ ជា សេរី អគ្គនាយកធនាគារជាតិ នៃកម្ពុជា។ លោកជំទាវមានភារកិច្ចគ្រប់គ្រងលំហូរមូលធនបន្តចូលក្នុងវិស័យធនាគារ ជាពិសេសនោះគឺធ្វើយ៉ាងណាឲ្យវិស័យសេដ្ឋកិច្ចសំខាន់ៗចំនួន ៤ដូចជា វិស័យឧស្សាហកម្មទេសចរណ៍ វិស័យកសិកម្ម និង វិស័យអចលនទ្រព្យ មានសក្ដានុពលឆ្ពោះទៅរកការអភិវឌ្ឍជានិរន្តន៍។
៥. ជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ លោកជំទាវ តែងតែដឹកនាំគណៈប្រតិភូទាំងរដ្ឋ និងវិស័យឯកជន ជម្រុញឲ្យមានអ្នកវិនិយោគិនមកបណ្តាក់ទុន និងនាំចេញផលិតផលក្នុងស្រុករបស់កម្ពុជា។
៦. ជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ លោកជំទាវ ក៏កំពុងបំពេញតួនាទីដ៏សំខាន់មួយក្នុងសង្គម គឺជាអនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
៧. ជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ លោកជំទាវ តែងតែលូកដៃជ្រៅក្នុងការអប់រំអាណាព្យាបាលធ្វើយ៉ាងណាជម្រុញឲ្យកុមារតូចៗទទួលបានការចិញ្ចឹមគាំពារកុមារឲ្យបានត្រឹមត្រូវ។
៨. ជំទាវ មិថុនា ភូថង ត្រូវបានតម្លើងឋានៈជាអភិបាលនៃគណ:អភិបាលខេត្តកោះកុងកាលឆ្នាំកន្លងទៅ។ លោកជំទាវ ស្ត្រីដឹកនាំវ័យក្មេងមួយរូបក្នុងជួររាជរដ្ឋភិបាល។ លោកជំទាវតែងតែចូលរួមយ៉ាងសកម្មក្នុងកិច្ចការសម្អាតរិស្ថាន និងជម្រុញលើកទឹកចិត្តឲ្យយុវជនចូលរួមក្នុងសកម្មភាពសង្គម៕