ចាប់ពីចុងឆ្នាំនេះទៅ Toyota នឹងឈប់ផលិតរថយន្តស៊ីម៉ាស៊ូតនៅអឺរ៉ុប
- 2018-03-06 07:32:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់ពីចុងឆ្នាំនេះទៅ Toyota នឹងឈប់ផលិតរថយន្តស៊ីម៉ាស៊ូតនៅអឺរ៉ុប
ចន្លោះមិនឃើញ
ក្រុមហ៊ុនរថយន្តខ្នាតយក្សរបស់ជប៉ុន Toyota បានប្រកាសកាលពីថ្ងៃទី ៥ មីនាថា ខ្លួននឹងបញ្ឈប់ការលក់រថយន្តប្រើប្រេងម៉ាស៊ូតនៅអឺរ៉ុប ដែលនឹងចាប់ផ្តើមដំណើរការនៅឆ្នាំនេះ។
លោក ចូហាន វ៉ាន់ ហ្ស៊ីល ប្រធានក្រុមហ៊ុន Toyota Motor Europe បាននិយាយនៅទីក្រុងហ្សឺណែវ កន្លែងដែលពិព៍រណ៍រថយន្តប្រចាំឆ្នាំដ៏ធំលើកដំបូងបើកដំណើរការក្នុងសប្តាហ៍នេះ យ៉ាងដូច្នេះថា “ប្រេងម៉ាស៊ូត នឹងលែងមានចំពោះរថយន្តដឹកអ្នកដំណើររបស់យើងក្នុងឆ្នាំ ២០១៨”។
លោកបានបន្ថែមថា “យើងនឹងមិនបង្កើតបច្ចេកវិជ្ជាម៉ាស៊ូតថ្មីសម្រាប់រថយន្តដឹកអ្នកដំណើរទេ យើងនឹងបន្តផ្តោតលើរថយន្តកូនកាត់ (ហាយប្រ៊ីដ)”។
រឿងអាស្រូវបោកប្រាស់អំពីការបំភាយឧស្ម័ន ដែលបានផ្ទុះឡើងនៅក្រុមហ៊ុន Volkswagen ក្នុងឆ្នាំ ២០១៥ បានធ្វើឱ្យបាត់បង់ជំនឿលើបច្ចេកវិជ្ជាម៉ាស៊ូត ដែលគេរិះគន់ចំពោះការបញ្ចេញជាតិអុកស៊ីដនីត្រូសែននិងភាគល្អិតគ្រោះថ្នាក់។ នេះគឺជាវិបត្តិដ៏ធំមួយសម្រាប់បណ្តាក្រុមហ៊ុនផលិតរថយន្ត ដែលបានព្យាយាមភ្នាល់គ្រប់យ៉ាងលើម៉ាស៊ីនម៉ាស៊ូត ខណៈដែលពួកគេបានព្យាយាមអស់ជាច្រើនឆ្នាំដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច ដោយមានការគាំទ្រពីអាជ្ញាធរសាធារណៈ។
ទីក្រុងធំៗ រួមទាំងទីក្រុងប៉ារីសបានប្រកាសពីផែនការហាមឃាត់ប្រេងម៉ាស៊ូត ខណៈតុលាការកំពូលអាល្លឺម៉ង់កាលពីខែមុនបានបើកផ្លូវឱ្យទីក្រុងនានាហាមឃាត់រថយន្តប្រើម៉ាស៊ូតចាស់ៗពីដងផ្លូវដោយសម្អាងលើមូលដ្ឋានគុណភាពខ្យល់៕