រន្ធតូចៗលើកាស iPhone ពិសេសយ៉ាងនេះ ទើបម្នាក់ៗចង់បានតែកាសហ្សីន
- 2018-03-06 07:45:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រន្ធតូចៗលើកាស iPhone ពិសេសយ៉ាងនេះ ទើបម្នាក់ៗចង់បានតែកាសហ្សីន
ចន្លោះមិនឃើញ
អ្នកប្រហែលជាសង្កេតឃើញថានៅលើកាសរបស់ iPhone មានរន្ធតូចៗចំនួនបី។ មានហេតុផលពិសេស ដែលធ្វើឲ្យ Apple បង្កើតរន្ធនេះកាស។
កាស iPhone មានបំពាក់នូវ Speaker តូចៗនៅផ្នែកខាងក្នុងនៃកាស ហើយ Speaker នេះមានតួនាទីបង្កើតរំញ័រ ដល់សន្ទះរាងកោងនៃកាសដែលមានបំពាក់ដោយមេដែកអគ្គិសនី។ ដំណើរការនេះបានរុញច្រានរលកសំឡេងចូលទៅក្នុងខ្យល់ បង្កើតបានជាសំឡេង។ ប៉ុន្តែរំញ័រនៃសន្ទះរាងកោងអាចបង្កើតជាសម្ពាធបាន ដែលធ្វើឲ្យ Speaker ពិបាកបង្កើតរំញ័រ។
Apple បានដោះស្រាយបញ្ហានេះ ដោយបំពាក់រន្ធតូចៗនៅលើកាស ដែលអនុញ្ញាតឲ្យខ្យល់ចេញចូលបាន ទប់ស្កាត់មិនឲ្យកើតមានសម្ពាធ អនុញ្ញាតឲ្យ Speaker នៃកាសញ័របានដោយសេរី។ ហេតុនេះទើបធ្វើឲ្យកាស iPhone បញ្ចេញសំឡេងបានពីរោះ និងមានសំឡេងបាសងំថែមទៀតផង៕