មក​ដឹង ប្រ​ទេសជា​សមាជិក​អាស៊ាន មានទាំងប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល

  • 2018-03-06 08:24:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហគមប្រ​ជា​ជាតិ​អាស៊ាន​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ១៩៦៧​ ដោយ​មានប្រ​ទេស​ស្ថាបនិក​ចំនួន​ប្រាំគឺ​ថៃ សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ហ្វីលីពីន។ សមាជិក​បន្ទាប់​មក​ទៀត​គឺ​ប៊្រុយណេ ឆ្នាំ១៩៨៤ ​ប្រ​ទេស​វៀតណាម​១៩៩៥ ប្រទេសឡាវ និង​មីយ៉ាន់​ម៉ា ឆ្នាំ១៩៩៧ និង​កម្ពុជា​ ឆ្នាំ១៩៩៩។

(ទេសចរបរទេសពីរនាក់​កំពុង​ដើរ​តាម​មាត់ទន្លេ​មុខព្រះបរមរាជវាំងដែលមាន​ទង់ជាតិ​ប្រទេសជាសមាជិក​អាស៊ាន)

​ក្នុង​ចំណោម​​​ប្រ​ទេស​ទាំង១០ ​មាន​ប្រ​ទេស​ចំនួន​ប្រាំមួយ​មាន​ទាំង​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល។

១. ប្រទេសកម្ពុជា

  • ព្រះប្រមុខរដ្ឋ៖ សម្តេច​ព្រះ​បរមនាថនរោត្តម សីហមុនី
  • ប្រមុខរដ្ឋា​ភិបាល៖ សម្តេច ហ៊ុន សែន

២. ប្រទេស​ឡាវ

  • ប្រមុខ​រដ្ឋ៖ លោក​ប្រ​ធានាធិបតី  Bounnhang Vorachith
  • ប្រ​មុខ​រដ្ឋាភិបាល៖ លោក​នាយក​រដ្ឋមន្ត្រី Thongloun Sisoulith

៣.​ ប្រទេស​ម៉ាឡេស៊ី

  • ប្រមុខ​រដ្ឋ៖​ព្រះចៅ​ Sultan Muhammad V
  • ប្រមុខ​រដ្ឋាភិបាល៖ លោកនាយក​រដ្ឋមន្ត្រី​ Najib Razak

៤. ប្រទេស​សិង្ហបុរី

  • ប្រមុខ​រដ្ឋ៖ លោកស្រីប្រធានាធិបតី Halimah Yacob
  • ប្រមុខ​រដ្ឋាភិបាល៖ Lee Hsien Loong

៥. ប្រទេស​ថៃ

  • ប្រ​មុខរដ្ឋ៖ សម្តេច​ព្រះចៅ Maha Vajiralongkorn
  • ប្រ​មុខរដ្ឋាភិបាល៖ លោក​នាយក​រដ្ឋមន្ត្រី​Prayut Chan-o-cha

៦. ប្រទេស​វៀតណាម

  • ប្រមុខរដ្ឋ៖ លោកប្រធានាធិបតី Tran Dai Quang
  • ប្រមុខរដ្ឋា​ភិបាល៖ លោក​នាយក​រដ្ឋ​មន្ត្រី៖ Nguyen Xuan Phuc

អត្ថបទ៖ ទូច សុខា