ក្រោយ​ទម្លាក់​ Porto គ្រូ​ Liverpool ថា​សង្ឃឹម​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ

  • 2018-03-07 00:52:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជាមួយ​ Real Madrid បើ​ទោះ​ជា​ស្មើ​គ្នា​ ០-០ ទល់​នឹង​ Porto ក៏​ដោយ។​

ជើង​ឯក​ទ្វីប​អឺរ៉ុប​៥​សម័យ​កាល​មក​ពី​អង់គ្លេស​បាន​យក​ឈ្នះ Porto ៥-0 កាល​ពី​ជើង​ទី​មួយ​ដូច្នេះ​លទ្ធផល​ស្មើ​កាល​ពី​យប់​មិញ​គ្រប់គ្រាន់​នឹង​ឲ្យ​ពួកគេ​កក់​កៅអី​វគ្គ​បន្ទាប់​។ នេះ​គឺ​ជា​លើក​ដំបូង​សម្រាប់​ Liverpool ដែល​ឡើង​ដល់​វគ្គ​៨​ក្រុម​គិត​ចាប់​ពី​ឆ្នាំ​២០០៩​មក​ យ៉ាង​ណា​លោក​ Jurgen Klopp ថា​វា​គ្មាន​អ្វី​គួរ​ភ្ញាក់​ផ្អើល​ទេ។​

បុរស​សញ្ជាតិ​អាល្លឺម៉ង់​មើល​ឃើញ​ថា​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នឹង​ប្រមូល​ម្ដុំ​ដោយ​ក្រុម​ខ្លាំង​ៗ​ហើយ​នោះ​លោក​ជឿជាក់​ថា​ក្រុម​អង់គ្លេស​អាច​ឡើង​បាន​៤​ក្រុម​ ដោយ​មាន​១​ក្រុម​ធ្លាក់​ចេញ។​

សួរ​ពាក់ព័ន្ធ​នឹង​ឱកាស​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ Klopp ថា៖ "ជុំ​បន្ទាប់​នឹង​ពិបាក​ ព្រោះ​ក្រុម​៧​ទៀត​សុទ្ធ​តែ​ខ្លាំង ប្រហែល​៤​ក្រុម​មក​ពី​អង់គ្លេស​ដូច្នេះ​វា​មិន​ងាយ​ស្រួល​ទេ។ Liverpool នឹង​មាន​ឱកាស​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ ពួក​យើង​នឹង​ប្រឹងប្រែង​មួយ​ជំហាន​ៗ"។

ការ​ចាប់​ឆ្នោត​រើស​គូ​វគ្គ​៨​ក្រុម​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១៦​ ខែ​មិនា​ដើម្បី​ដឹង​ថា Liverpool ប៉ះ​ក្រុម​ណា។ វគ្គ​នេះ​គឺ​ក្រុម​ទាំង​អស់​សុទ្ធ​តែ​អាច​ប៉ះ​គ្នា​ទោះ​មក​ពី​ប្រទេស​តែ​មួយ​ក៏​ដោយ៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម