Lexus UX ឆ្នាំ​ ២០១៩ បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​

  • 2018-03-07 04:13:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​បង្ហាញ​ចេញ​ Lexus RX កៅអី​បី​ជួរ និង Lexus LX កៅអី​ ២ ជួរ​កាល​ពី​ចុង​ឆ្នាំ​ ២០១៧ រួច​មក​ ក្រុមហ៊ុន​មួយ​នេះ​បាន​បន្ត​បង្ហាញ​ចេញ​​រថយន្ត​ម៉ូដែល​ថ្មី​ UX ដែល​ប្រែ​កាយ​ចេញ​ពី​​ប្រភេទ​ Concept បង្ហាញ​ខ្លួន​កាល​ឆ្នាំ​ ២០១៦។

Lexus UX មាន​រចនា​ផ្នែក​ខាង​មុខ​ដោយ​ប្រើ​នូវ​ចម្រឹង​ដែក​ធំ​ ដែល​ជា​អត្តសញ្ញាណ​មួយ​របស់​ម៉ាក​ Lexus។ រចនាបថ​របស់​ UX ឆ្នាំ​ ២០១៩ ក៏​មាន​ភាព​ខុស​គ្នា​នឹង​ប្រភេទ​ Concept ដែល​មាន​រូបរាង​ស្រួចៗ​ទាំង​ខាង​មុខ​ និង​ខាង​ក្រោយ។

UX ជា​រថយន្ត​ដែល​ស្ថិត​នៅ​ក្រោម​ម៉ូដែល​ NX និង RX ដោយ​វា​មាន​ប្រវែង​សរុប​ ៤,៤៩ ម៉ែត្រ​ ធៀប​នឹង​ NX មាន​ប្រវែង​ ៤,៦៤ ម៉ែត្រ។ មេ​ផ្នែក​វិស្វករ​ប្រចាំ​ក្រុមហ៊ុន​ Lexus និយាយ​ថា​​ម៉ូដែល​ UX នេះ​អាច​នឹង​ទាក់ទាញ​អតិថិជន​វ័យ​​ខ្ទង់​ ៣០ ឆ្នាំ​ ដែល​ទិញ​សម្រាប់​បើកបរ​ក្នុង​ក្រុង។

ម៉ូដែល​ UX 200 មាន​បំពាក់​ម៉ាស៊ីន​ចំណុះ​ ២,០ លីត្រ ស៊ីឡាំង​ប្រភេទ​ Inline ចំនួន​ ៤ និង​មាន​កម្លាំង​ ១៦៨ សេះ។ ចំពោះ​ UX 250h ដែល​ជា​ប្រភេទ​ម៉ាស៊ីន​ Hybrid មាន​ម៉ាស៊ីន​ចំណុះ​ ២,០ លីត្រ​ដូច​គ្នា​ បូក​រួម​នឹង​ម៉ូទ័រ​អគ្គិសនី​មួយ មាន​កម្លាំង​សរុប​ ១៧៦ សេះ។ អតិថិជន​ក៏​មាន​ជម្រើស​បន្ថែម​ F Sport លើ​ប្រភេទ​ម៉ាស៊ីន​ទាំង​ពីរ​ផង​ដែរ។

ផ្នែក​ខាង​ក្នុង​មាន​ពណ៌​ចំនួន​ ៤ ជម្រើស​ដែល​អតិថិជន​អាច​ជ្រើស​យក ហើយ​នៅ​ខាង​ក្នុង​នេះ​ក៏​មាន​ប្រព័ន្ធ​ទំនើបៗ​ជា​ច្រើន​ ដូច​ជា​អេក្រង់​បង្ហាញ​ព័ត៌មាន​ និង​ Head-Up Display ជា​ដើម។ បន្ថែម​ពី​នេះ​ក៏​មាន​បំពាក់​នូវ​មុខងារ​សុវត្ថិភាព​ដូច​ជា​ Adaptive Cruise Control, Adaptive High Beam. Road Sign Assist និង Pre-Colliosion System ជា​ដើម។

រថយន្ត​ម៉ូដែល​ UX រំពឹង​ថា​នឹង​ចេញ​លក់​លើ​ទីផ្សារ​នៅ​ខែ​ធ្នូ​ ឆ្នាំ​នេះ​ ដោយ​​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​តម្លៃ​នៅ​ឡើយ​ទេ៕

​​​​​

ប្រភព៖ MotorTrend   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី