Rolls-Royce វិល​ទៅ​ស្វីស​ជា​ថ្មី លើក​នេះយក​រថយន្ត​ល្អ​បំផុត​ក្នុង​លោក​បង្ហាញ​អ្នកទស្សនា​

  • 2018-03-07 08:55:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិព័រណ៍​រថយន្ត​ក្រុង​ហ្សឺណែវ​ឆ្នាំ​នេះ នឹង​ឃើញ​រថយន្ត Rolls-Royce វិល​ត្រលប់​ទៅ​ចូលរួម​សាជាថ្មី ក្រោយពេល​ដែល​សារព័ត៌មាន​ពិភពលោក​កាលពី​ប្រាំ​មួយ​ខែ​មុន​បាន​អះអាង​ថា រថយន្ត Rolls-Royce Phantom ថ្មី​គឺជា​ “រថយន្ត​ល្អ​បំផុត​ក្នុង​លោក” ក្នុង​ពិធី​សម្ពោធ​រថយន្ត​នៅ​មាត់​បឹង Lake Lucerne។

រថយន្ត Phantom ទី​មួយ មាន​ឈ្មោះ​ថា The Gentleman’s Tourer។ រថយន្ត​នេះ​នឹង​ធ្វើ​ឲ្យ​នឹកឃើញ​ដល់​សម័យ​កាល​រថយន្ត Phantom II Continental Saloons ជា​រថយន្ត​ប្រភេទ​ Grand Tourer (ប្រភេទ​រថយន្ត​បើក​បរ​កម្សាន្ត​ក្នុង​ចម្ងាយ​ឆ្ងាយ) ក្នុង​ទសវត្សរ៍​ឆ្នាំ 1930។

រថយន្ត Phantom តួ​វែង​ពិសេស​ពីរ​គ្រឿង​ផ្សេងទៀត​ ក៏​តាំង​បង្ហាញ​នៅ​បញ្ជរ​របស់​រថយន្ត Rolls-Royce ​នៅ​ក្នុង​ពិព័រណ៍​រថយន្ត​ក្រុង​ហ្សឺណែវ​ឆ្នាំ 2018 នេះ។​ មួយ​គ្រឿង​ឈ្មោះថា Whispered Muse និង​មួយ​គ្រឿង​ទៀត​ឈ្មោះថា A Moment in Time គឺ​ជា​រថយន្ត Phantom ស៊េរី​ថ្មី​ពីរ​គ្រឿង​ដំបូង​​ដែល​ត្រូវ​បាន​កុម្ម៉ង់​​ជាមួយ​នឹង​វិចិត្រសាល​​ដែល​រចនា​ដោយ​វិចិត្រករ និង​មាន​តែ​មួយប៉ុណ្ណោះ។

តាម​រយៈ​បង្ហាញ​រថយន្ត​ម៉ូដែល Phantom ខុស​គ្នា​ចំនួន​បី​គ្រឿង​ ដែល​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​អតិថិជន​នីមួយៗ Rolls-Royce ចង់​បញ្ជាក់​ហេតុអ្វី​ខ្លួន​ត្រូវ​គេ​ចាត់​ទុក​ជា​ក្រុមហ៊ុន​ប្រណីត​ឈានមុខ​គេ​នៅ​ក្នុង​ពិភព​លោក។

បន្ថែម​លើ​នេះ ក្រុមហ៊ុន​ក៏​នឹង​បង្ហាញ​រថយន្ត​ម៉ូដែល Dawn Aero Cowling ដែល​ជា​ការ​អភិវឌ្ឍន៍​បន្ថែម​លើ​ម៉ូដែល​ទ្វារ​ពីរ​ដ៏​ស្រស់​ស្អាត​បំផុត​ក្នុង​លោក។

ប្រភព៖ rolls-roycemotorcars   ប្រែ​សម្រួល៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី