មុន​ទៅ​ទិញ Smartwatch ប្រើ​ Sabay ប្រាប់​គន្លឹះ​ទិញ​ឲ្យ​ត្រូវ​ចិត្ត​

  • 2018-03-09 02:02:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple, Samsung និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាច្រើន​ទៀត កំពុង​ងាក​មក​ចាប់អារម្មណ៍​លើ Smartwatch ក្នុង​ការ​ផ្តល់​ដំណឹង កម្មវិធី និង​មុខងារ​មួយ​ចំនួន​ទៀត​បាន​ឆាប់រហ័ស លើ​ករ​ដៃ​របស់​អ្នក​។ 

Smartwatch ជាច្រើន​បាន​បំពាក់​មុខងារ Fitness  ដូចជា​តាមដាន​ចង្វាក់​បេះដូង​ជា​ដើម​។ Apple និង Samsung ធ្វើ​ទីផ្សារ Smartwatch ខ្លួន​ជា​ឧបករណ៍​ផ្តោត​សំខាន់​លើ​សុខភាព ជៀស​ជាង​ជំនួស​តំណែង ស្មាតហ្វូន​។ 

ការរចនា និង​មុខងារ​ផ្សេងៗ​លើ​ Smartwatch ផ្តល់​អត្ថប្រយោជន៍​គួរសម​ដែរ បើ​អ្នក​អាច​ប្រើ ឲ្យ​អស់ពី​លទ្ធភាព​របស់​ឧបករណ៍​មួយ​នេះ​។ 

គន្លឹះ​សង្ខេប​ខ្លីៗ

  • កុំ​ទិញ Smartwatch ដែល​មិន​ប្រាកដ​ថា​អាច​ដំណើរការ​ជាមួយ​ស្មាតហ្វូន​អ្នក​។ ឧទាហរណ៍ Apple Watch ប្រើ​បាន​តែ​ជាមួយ iPhone ខណៈ នាឡិកា​របស់ Samsung អាច​ដំណើរការ​បាន​ទាំង​លើ ទូរសព្ទ​ប្រើ Android និង iPhone តែ​មាន​មុខងារ​មួយ​ចំនួន  អាច​ប្រើ​បាន​តែ​ជាមួយ​ទូរសព្ទ Samsung។
  • ជ្រើសរើស​នាឡិកា​មាន Sensor តាមដាន​ចង្វាក់​បេះដូង និង GPS។
  • ប្រាកដ​ថា នាឡិកា​ងាយស្រួល​ប្តូរ​ខ្សែ​។
  • ផ្ដោត​លើ​ការ​រចនា និង​មុខងារ​បន្ថែម​លើ​នាឡិកា​។

ប្រព័ន្ធ​ប្រតិបត្តិការ (OS) និង Device ប្រើ​ជាមួយ​បាន​

Smartwatch ភាគច្រើន ត្រូវ​បាន​រចនា ជា​ដៃគូ​នឹង​ស្មាតហ្វូន ដូច្នេះ​អ្នក​គួរ​ដឹង​ពី Device ដែល​អាច​ប្រើ​ជាមួយ​។

ឧទាហរណ៍ Gear S3 និង Gear Sport របស់ Samsung អាច​ដំណើរការ​ជាមួយ Android device ជាច្រើន ហើយ​ក៏​អាច​ប្រើ​ជាមួយ iPhone ផង​ដែរ​។ ប៉ុន្តែ វា​កាន់​តែ​មាន​ភាព​ងាយស្រួល ពេល​ប្រើ Smartwatch ទាំងនេះ​ជាមួយ Samsung។ 

ប្រព័ន្ធ​ប្រតិបត្តិការ Smartwatch ឈ្មោះ Android Wear របស់ Google ដំណើរការ​លើ​នាឡិកា​ជាច្រើន​មាន​ LG, Huawei និង​ក្រុមហ៊ុន​ដទៃ​ទៀត ហើយ​ដំណើរការ​ជាមួយ​ស្មាតហ្វូន​ប្រើ Android 4.3 ឬ​ខ្ពស់​ជាង​នេះ​។ 

នាឡិកា​ប្រើ Android Wear មួយ​ចំនួន​អាច​ប្រើ​ជាមួយ iPhone គ្រាន់​តែ​មុខងារ​ជាច្រើន មិន​ទាន់​ប្រើ​បាន​ពេញលេញ​នៅ​ឡើយ​ទេ ពេល​ភ្ជាប់​ទៅ​កាន់ iOS device។ 

Apple Watch អាច​ដំណើរការ​បាន​តែ​ជាមួយ iPhone ប៉ុណ្ណោះ។ កម្មវិធី Apple Watch  មាន​ស្រាប់​លើ iPhone អាច​ឲ្យ​អ្នក​ស្វែងរក​កម្មវិធី​នានា ពី​ក្នុង App store របស់ watchOS។ 

ចំណាំ៖ កុំ​ទិញ​ Smartwatch លុះត្រា​អ្នក​ដឹង​ថា វា​អាច​ដំណើរការ​ជាមួយ​ស្មាតហ្វូន​អ្នក​។ 

ប្រភេទ Display

Smartwatch ស្ទើរ​តែ​ទាំងអស់ ប្រើ​អេក្រង់ LCD ឬ AMOLED Display ដែល​បង្ហាញ​ពណ៌​ភ្លឺ​ច្បាស់​ល្អ តែ​ក៏​ស៊ី​ថាមពល​ថ្ម​ច្រើន​គួរសម​ដែរ​។ ដូច្នេះ​ទើប នាឡិកា​ជាច្រើន​បិទ​អេក្រង់ ខណៈ​ពេល​មិន​ដំណើរការ មានន័យថា អ្នក​មិន​អាច​មើល​ម៉ោង​បាន​ទេ ដោយ​មិន​ដាស់ Device។

អេក្រង់ LCD មាន​កម្រាស់​ក្រាស់​ជាង OLED ដែល​ជា​ហេតុផល Apple បង្កើត Apple Watch ជំនាន់​ដំបូង​របស់​ខ្លួន ដោយ​ប្រើ OLED។ Samsung ក៏​បាន​បង្កើត Smartwatch ប្រើ​អេក្រង់ OLED ផង​ដែរ លើ​ Galaxy Gear ក្នុង​ឆ្នាំ ២០១៣។ 

រូបរាង

លើ​អេក្រង់​តូច​បែប​នេះ រៀង​ពិបាក​បន្តិច ពេល Touch លើ​ចំនុច​មួយៗ។ Android​ Wear ផ្តល់​ផ្ទាំង Notification ជ្រុងៗ​ពេញ​អេក្រង់  ដោយ​មិន​បាច់ ចុច​អូស​។ ប៉ុន្តែ​នៅ​តែ ចុច​អូស​លើ ជម្រើស​ផ្សេងៗ​ក្នុង​កម្មវិធី​។ 

Apple Watch អាច Touch និង​មាន​ប៊ូតុង​នៅ​ខាងស្តាំ​ជំនួយ​ក្នុង​ការ​ប្រើប្រាស់​។ អ្នក​អាច​ពង្រីក ឬ​អូស​ចុះក្រោម ​ឡើង​លើ ហើយ​លើ​អេក្រង់​អាច​ប្រើ Force Touch ដែល​អាច​សម្គាល់​ពេល​ចុច និង​ចុច​ជាប់​។ ពេល​អ្នក​ចុច​ប៊ូតុង​នៅ​ខាងស្តាំ អ្នក​នឹង​ឃើញ​ផ្ទាំង​បង្ហាញ​កម្មវិធី​ធ្លាប់​បាន​ប្រើប្រាស់​។ 

Samsung Gear S3 Frontier និង Samsung Gear Sport មាន​កង​រង្វង់​ជុំវិញ​អេក្រង់ អាច​បង្វិល​ក្នុង​ការ​អូស រក​ Menu បាន ដោយ​ប្រើ​បន្សំ​ជាមួយ Touch។

កម្មវិធី​

Apple Watch មាន​កម្មវិធី​ច្រើន​ជាង ២០​ ០០០​ រួម​ទាំង ESPN, Uber ផង​ដែរ​។ ក្នុង​កម្មវិធី Apple Watch សម្រាប់​ iOS មាន​នូវ Apple Watch App Store ដាច់​ដោយ​ឡែក ក្នុង​ការ​ដំឡើង​កម្មវិធី​ទាំង​នេះ​។ 

Android Wear មាន​កម្មវិធី​រាប់ពាន់ ហើយ​អ្នក​អាច​ដំឡើង​កម្មវិធី​ផ្ទាល់​ចេញ​ពី​នាឡិកា ជៀស​ជាង​រត់​រក​ស្មាតហ្វូន​សិន​។ 

Tizen OS របស់ Samsung លើ Gear S3 និង Gear Sport មាន​កម្មវិធី​ច្រើន​ជាង ១៤០០។ 

មុខងារ​តាម​ដាន​ចង្វាក់​បេះដូង និង GPS

Device ប្រើ Android Wear ភាគច្រើន អាច​ត្រួត​ពិនិត្យ និង​តាមដាន​ចង្វាក់​បេះដូង​បាន ប៉ុន្តែ​មិន​សូវ​មាន​ភាព​ត្រឹមត្រូវ ពេល​ប្រើ​ដាច់​ដោយ​ឡែក ដូចជា Fitbit Charge 2។ តែ​ Sensor តាមដាន​ចង្វាក់​បេះដូង​របស់ Apple Watch បង្ហាញ​មក​មាន​ភាព​ត្រឹមត្រូវ​ជាង​។ 

Apple Watch 3, Samsung Gear S3 និង Gear Sport មាន​បំពាក់ GPS ដែល​អាច​ប្រើ​តាមដាន​ចម្ងាយ​ធ្វើ​ដំណើរ ដោយ​មធ្យោបាយ​ផ្សេងៗ​។ មុខងារ​នេះ ក៏​ស៊ី​ថាមពល​ថ្ម​ច្រើន​គួរសម​ដែរ​។ 

ថាមពល​ថ្ម​

Smartwatch ភាគច្រើន​អាច​ប្រើ​បាន ១ថ្ងៃ ទៅ២ថ្ងៃ ពេល​សាក​មួយ​ដង​។ នាឡិកា​អាច​ប្រើ​សំឡេង មិន​អាច​ប្រើ​បាន​យូរ​នោះ​ទេ​ ពេល​អ្នក​ប្រើ​ដូច​នឹង​ទូរសព្ទ​។ Apple Watch អាច​ប្រើ​បាន ១៨ ម៉ោង​ដែរ​។

Smartwatch ភាគច្រើន​រួមមាន​ Apple Watch និង Samsung Gear Sport អាច​សាក​ថ្ម​តាម Wireless បាន៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ https://www.tomsguide.com/us/smartwatch-buying-guide,review-3360.html

ប្រភព៖ tomsguide   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី