Audi ច្នៃ​រថយន្ត​​គំ​រូ​មួយ​កប់​ស៊េរី​ បើក​បាន​​ទាំង​​លើ​ដី​ និង​លើ​មេឃ​

  • 2018-03-08 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Audi បាន​ដាក់​តាំង​បង្ហាញ​រថយន្ត​នា​ថ្ងៃ​អនាគត​មួយ​ម៉ូឌែល​នៅ​ក្នុង​ពិពរណ៍ Geneva Motor Show នៅ​ក្នុង​ពិព័រណ៍​រថយន្ត​នៅ​ក្រុង​ហ្សេ​ណែវ ប្រទេស​ស្វីស​​ដែល​ជា​ប្រភេទ​រថយន្ត​បើកបរ​ដោយ​ខ្លួនឯង ដែល​មាន​សមត្ថភាព​អាច​ប្រើ​បាន​​គ្រប់​ទីកន្លែង​មិន​ថា​តាម​ជើងគោក និង​ជើង​​អាកាស​។​

​រថយន្ត​គំរូ Pop.Up Next ពីដំបូង​គឺ​ចេញ​ដោយ​ក្រុមហ៊ុន Airbus ហើយ​ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់ Audi ឥឡូវនេះបាន​បង្ហាញ​ឱ្យ​ឃើញ​ហើយ​នូវ​គំរូ​រថយន្ត​ចេះ​ហោះ​ដោយ​ស្វ័យប្រវត្តិ​ដើរ​ដោយ​អគ្គិសនី​ទាំងស្រុង​នេះ។​

រថយន្ត​ចេញ​ហោះ​នេះ​ Audi សហការ​ជាមួយ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ Airbus ដែល​អាច​ភ្ជាប់​គ្នា​បាន​នៅ​ពេល​​ស្ទះចរាចរណ៍​ ដើម្បី​ឲ្យ​វា​អាច​ហោះ​បាន​និង​ដឹក​ភ្ញៀវ​ដល់​ទីកន្លែង​ដោយ​សុវត្ថិភាព។​

​ក្រុមហ៊ុន Audi បាន​និយាយ​ថា រថយន្ត​គំរូ​នេះ​អាច​ក្លាយជា​ស្តង់ដារ​ឧស្សាហកម្ម​សម្រាប់​រថយន្ត​តាក់ស៊ី​ហោះ​នា​ពេល​អនាគត ដែល​ក្រុមហ៊ុន​នេះ​ជឿ​ថា អាច​ក្លាយ​ជា​ការពិត​នៅ​ពេល​ណាមួយ​រវាង​ឆ្នាំ ២០២៤ និង ២០២៧៕

ប្រភព៖ Techcrunch   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី