រថយន្ត ៧ ម៉ូឌែល ចេញ Concept អនាគត​យ៉ាង​ណា​ពិបាក​ឆ្លើយ​ណាស់

  • 2018-03-05 09:43:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ថា​តែ​គ្រឿង​អេឡិចត្រូនិក សូម្បី​តែ​រថយន្ត​ទំនើប ក៏​ក្រុមហ៊ុន​និង​អ្នក​រចនា​ជា​ច្រើន​បាន​បញ្ចេញ​នូវ Concept គរ​ដូច​ភ្នំ។ ក្រឡេក​មក​មើល​ការ​ស្រមើស្រមៃ​ទាំង ៧ ម៉ូឌែល​មាន​តាំង​ពី​ត្រកូល Audi ដល់ Lamborghini បាន​បញ្ចេញ​ជា​សាធារណៈ តែ​ពុំ​ធ្លាប់​ហក់​ចូល​ចង្វាក់​ផលិត​កម្ម​ឡើយ។​

១.Lamborghini Miura 2006:

ប្រធាន​ផ្នែក​រចនា​លោក Walter de Silva បាន​បញ្ចេញ Concept នៃ​ម៉ូឌែល Miura ក្នុង​ឆ្នាំ ២០០៦ ជា​ការ​អបអរ​គម្រប់​ខួប ៤០ ឆ្នាំ។ លុះ​ចាំ​អស់​ប៉ុន្មាន​រយៈ​កាល CEO នៃ​ក្រុមហ៊ុន​ផ្ទាល់​លោក Stephan Winkelmann ក៏​ចេញ​បកស្រាយ "ត្រកូល Miura គ្រាន់​ជា Concept អបអរ​ប្រវត្តិសាស្រ្ត​របស់​យើង​ប៉ុណ្ណោះ តែ​វា​ជា Lamborghini ទៅ​ថ្ងៃ​អនាគត ដោយ​ពុំ​មែន​ជា​ពេល​នេះ​ទេ"។​

២.Audi Quattro 2010:

ត្រលប់​ទៅ​កាល​ពី​ ៨ ឆ្នាំ​មុន​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្រុមហ៊ុន Audi បាន​ចេញ​នូវ Concept ម៉ូឌែល Quattro ប្រភេទ​ទ្វារ​ពីរ ដើម្បី​អបអរ​ខួប ៣០ ឆ្នាំ​នៃ​រថយន្ត​ប្រើ​ប្រព័ន្ធ​បើកបរ​ដោយ​កង់​ទាំង ៤។ កាល​នោះ​យក​លំនាំ​តាម​សេរ៊ី RS5 ល្បី​ថា​មាន​ទម្ងន់​ខ្លួន ២ ៨៦៦ ផោន ប្រើ​ម៉ាស៊ីន​ចំណុះ ២,៥ លីត្រ ផលិត​កម្លាំង​បាន ៤០៣ សេះ ប៉ុន្តែ​គ្រប់​យ៉ាង​ពុំ​អាច​លេច​ជា​រូបរាង​ទល់​បច្ចុប្បន្ន។

៣.Bugatti 16C Galibier 2009:

គ្រប់​គ្នា​កំពុង​ចង់​ដឹង​ចង់​លឺ​ត្រកូល Veyron គាប់​ជួន Bugatti ក៏​ប្រកាស​បង្ហាញ​នូវ​អាថ៌កំបាំង​ពី​ម៉ូឌែល 16C Galibier ក្នុង​ទីក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់ កាល​ពី​ឆ្នាំ ២០០៩។ ធ្លាប់​បញ្ជាក់​ថា​មាន​ប្រើ​ដល់​ម៉ាស៊ីន Twin-supercharged W16 ចំណុះ ៨,០ លីត្រ ប្រភេទ​ធន់ធ្ងន់​ថែម​ទៀត​ផង។​

៤.Hyundai PassoCorto 2014:

វិល​ទៅ​ឆ្នាំ ២០១៤ ក្រុមហ៊ុន Hyundai ផ្ទាល់ បាន​ដាក់​បង្ហាញ​នូវ Concept នៃ​រថយន្ត PassoCorto ដែល​ជា​ប្រភេទ​រថយន្ត​ស្ព័រ មាន​កៅអី ២ ប្រើ​ម៉ាស៊ីន ១,៦ លីត្រ Inline-4 រត់​ដោយ​កង់​ក្រោយ។​

៥.Jaguar C-X75 2010:

អំឡុង​ទសវត្ស​ឆ្នាំ ១៩៩០ រថយន្ត Jaguar XJ220 ជាប់​កំណត់​ត្រា​ល្បឿន​លឿន​បំផុត ហើយ​ទើប​តែ​បំបាក់​បាន​ដោយ​គូ​ប្រជែង McLaren F1។ លុះ​ចូល​ឆ្នាំ ២០១០ Concept នៃ​ម៉ូឌែល​នេះ ក៏​បង្ហាញ​ទៅ​កាន់​ពិភពលោក​សារ​ជា​ថ្មី ដោយ​ល្បី​មាន​ប្រើ​ម៉ាស៊ីន Hybird ប្រភេទ Turbo-Gasoline តែ​បាន​ត្រឹម​គិត ធាតុ​ពិត​ស្ថិត​ក្នុង​ការ​ស្រមៃ​ត​រៀង​មក។​

៦.Nissan Idx 2013:

គំរូ​នេះ​ត្រូវ​បាន​បង្ហាញ​ជា​គោលដៅ​ចង់​ប្រជែង​គូ​បដិបក្ខ Toyota 86 តែ​យ៉ាងណាមិញ​ពេល​នេះ ៥ ឆ្នាំ​ហើយ Concept នៅ​រក្សា​ដដែល តែ​ការ​ផលិត​មិន​ទាន់​មក​ដល់។​

៧.BMW 3.0 CSL Hommage R 2015:

ត្រកូល R ប្រភេទ EDITION ឆ្នាំ ២០១៥ របស់​ក្រុមហ៊ុន BMW បាន​លេច Concept ក្នុង​ប្រទេស​អ៊ីតាលី ជាមួយ​ដំណឹង​លេច​លឺ​មាន​ប្រើ​ម៉ាស៊ីន Inline six-cylinder គាំទ្រ​ប្រព័ន្ធ eBoost Hybird ហើយ​មាន​គ្រឿង​បរិក្ខារ​ខាង​ក្នុង​យ៉ាង​ទំនើប លំអ​រូបរាង​ពី​ខាង​ក្រៅ​ក៏​មិន​ណយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី