ចំណុច​ខ្លាំង​ប៉ុណ្ណេះ បើ​ចង់​ទិញ​កាមេរ៉ា Alpha a9 អាច​ពិចារណា​បាន​

  • 2018-03-04 07:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony Alpha A9 ផ្ដល់​សមត្ថភាព​មិន​ធ្លាប់​មាន ពី​មុន​ក្នុង​កាមេរ៉ា Mirrorless និង DSLR។ ក្នុង​ការ​អភិវឌ្ឍន៍​កាមេរ៉ា Sony បាន​និយាយ​ថា ខ្លួន​សិក្សា​ពី​ចំណង់ និង​តម្រូវ​ការ​របស់​អតិថិជន​។ 

A9 ត្រូវ​បាន​រចនា​ជា​កាមេរ៉ា​ប្រភេទ Sports កម្រិត​ចុង​ក្រោយ ជាមួយ​នឹង​សមត្ថភាព ២០ Frames ក្នុង​មួយ​វិនាទី និង​មុខងារContinuous Autofocus ដែល​សម្រេច​ការងារ​បាន​យ៉ាង​ល្អ​។

Stacked Sensor និង Autofocus

A9 បាន​ណែនាំ​ជាមួយ​នឹង Stacked Full-frame sensor ដំបូង​របស់​សកលលោក​។ ថ្វីបើ Resolution មិន​ខ្ពស់​ដូច​ Full-frame sensor ទំហំ ៤២.៤ Megapixels ក្នុង​កាមេរ៉ា A7R II តែ​បច្ចេកវិទ្យា Stacked អាច​ឲ្យ Sensor ទំហំ ២៤.២ Megapixels របស់ A9 អាច​ផ្ដល់​ល្បឿន ២០ ដង លឿន​ជាង Sensor ទំហំ ២៤.៣ Megapixels ប្រើ​បច្ចេកវិទ្យា Non-stacked ក្នុង​កាមេរ៉ា A7 II។ A9 អាច​ពង្រីក​កម្រិត ISO នៃ ៥០ ទៅ ២០៤ ៨០០។ 

ជាមួយ​នឹង Image Processor Bionz X ថ្មី Sensor អាច​ថត​រូបភាព​ប្រភេទ RAW ល្បឿន ២០ Frames ក្នុង​មួយ​វិនាទី និង​អាច​ថត​បាន​ដល់​ទៅ ៣៦២ ដង​មុន​ពេល​ល្បឿន​ថត​ចុះ​។ បើ​ប្រៀបធៀប 1D-X Mark II របស់ Canon មាន​ល្បឿន​បាន​តែ ១៤ Frames ក្នុង​មួយ​វិនាទី និង D5 របស់ Nikon មាន​ល្បឿន ១២ Frames ក្នុង​មួយ​វិនាទី​។ ក្នុង​ការ​សម្រេច​ល្បឿន​បែប​នេះ អ្នក​ត្រូវការ​ប្រើ UHS-II SDXC Card ដើម្បី​ទទួល​បាន​ល្បឿន​ខ្ពស់​បំផុត​ក្នុង​ការ Write ទិន្នន័យ​។ 

A9 ប្រើ​ប្រព័ន្ធ Autofocus ថ្មី​ដោយ​ប្រើ  ៦៩៣ Phase-detection AF points ជាមួយ​នឹង Contrast-detect points ២៥។ PD Points ស្ថិត​នៅ​លើ Sensor និង​គ្រប​ដណ្ដប់ ៩៣% នៃ Frame។ ប្រព័ន្ធ Autofocus និង Auto Exposure របស់ A9 អាច​ចាប់​បាន ៦០​ ដង​ក្នុង​មួយ​វិនាទី​។ 

តួ​កាមេរ៉ា និង Lens ល្អ​ដូចគ្នា​។ Sony បាន​បន្ត​រីក​ដុះដាល Lens ប្រភេទ Full-frame E-mount ហើយ​ក៏​បាន​ប្រកាស Lens G Master ១០០-៤០០mm ជាមួយ​នឹង​កាមេរ៉ា A9 ផង​ដែរ​។ A9 មាន​ជម្រើស Lens ល្អ​ៗ តែ Lens Full-frame របស់ Sony ហាក់​មិន​ទាន់​ល្អ​ខ្លាំង បើ​ប្រៀប​នឹង Canon ឬ Nikon។ A9 មាន​ប្រព័ន្ធ​ទប់​លំនឹង ៥ អ័ក្ស (Axis) ដែល​មាន​ស្ថិរភាព​លើ Lens។

ការ​រចនា និង​មុខងារ​

A9 ធំ និង​ធ្ងន់​ជាង​កាមេរ៉ា A7R II ដែល​មាន​ខ្នាត​តួ ៥ x ៣.៨ x  ២.៥ អ៊ីង និង​មាន​ទម្ងន់​ប្រហែល ១.៥ ផោន (តួ)។ តួ​កាមេរ៉ា​មាន​កន្លែង កាន់ (Grip) ​ធំ និង​មាន​កន្លែង​ទំនេរ​ សម្រាប់​ថ្ម​ទំហំ​ធំ​។

តួ​កាមេរ៉ា​អាច​ការពារ​ធូលី​ដី និង​សំណើម ត្រូវ​បាន​បង្កើត​ពី​ធាតុ​ម៉ាញ៉េស្យូម Alloy ដែល​ធ្វើ​ឲ្យ​តួ​រឹងមាំ ហើយ​ស្រាល​។

A9 មាន Dials ថ្មី​ពីរ​ស្រទាប់​នៅ​លើ​ផ្នែក​ខាងឆ្វេង មួយ​សម្រាប់​ជ្រើសរើស Drive mode (Single, High-, Medium- និង Low-speed continuous, Timer និង Bracketing) និង​មួយ​ទៀត​សម្រាប់​ជ្រើសរើស Focus mode (Single Autofocus, Continuous Autofocus)។ 

Controls ដទៃ​ទៀត​ងាយស្រួល​ប្រើប្រាស់ រួម​ទាំង Joystick នៅ​ផ្នែក​ខាងក្រោយ ដែល​មាន​លើ​កាមេរ៉ា Mirrorless ដំបូង​គេ​របស់ Sony។ 

EVF របស់​កាមេរ៉ា A9 បង្ហាញ​មក​ដូច​អ្នក​មើល​វីដេអូ​ចឹង ពេល​ថតរូប​បន្តបន្ទាប់ (Burst mode)។ Resolution របស់ EVF ជា​ប្រភេទ OLED កម្រិត ៣ ៦៨៦ dots និង​មាន​អេក្រង់ LCD ៣ អ៊ីង កម្រិត ១ ៤៤០k dots អាច​បត់​ចុះ​ឡើង​បាន។ 

អ្នក​អាច​ប្រើ SD Card បាន​ពីរ ហើយ​មួយ​អាច​ប្រើ​ប្រភេទ​កាត UHS-II ងាយស្រួល​ក្នុង​ការ​ថត​ប្រើ File RAW និង JPEG ដាច់​ដោយ​ឡែក​។ 

មុខងារ Wi-Fi, NFC និង Bluetooth ជា​មុខងារ​ស្តង់ដារ​លើ​កាមេរ៉ា ហើយ​ក៏​មាន​រន្ធ Ethernet Port សម្រាប់​ភ្ជាប់​នឹង​ខ្សែ ដែល​អាច​ឲ្យ​អ្នក​ថតរូប Upload ទៅកាន់ Secured FTP Server លឿន​ និង​ងាយស្រួល​។ 

A9 ប្រើ​ថ្ម​ថ្មី មាន​សមត្ថភាព​ពីរ​ដង លើ​ថ្ម​ប្រើ​ពី​មុន​ក្នុង​កាមេរ៉ា​ម៉ូដែល Mirrorless និង DSLR របស់ Sony។ A9 អាច​ថត​បាន ៤៨០ សន្លឹក ពេល​សាក​ថ្ម​ប្រើ​មួយ​ដង​។ Sony ក៏​ផ្ដល់​នូវ​រន្ធ​ថ្ម​បន្ថែម អាច​ប្រើ​ថ្ម​ពីរ​គ្រាប់​ ប៉ុន្តែ​នៅ​តែ​មិន​អាច​ផ្ដួល​កាមេរ៉ា DSLR កម្រិត​ចុង​ក្រោយ​។

គុណភាព​រូបភាព​

បន្ទាប់​ពី​ថតរូប អ្នក​អាច​ពិនិត្យ​មើល​លើ​អេក្រង់ LCD តែ​ក៏​មិន​ប្រាកដ​ពី​លទ្ធផល​ចុងក្រោយ​កំណត់​គុណភាព​រូបភាព​នោះ​ឡើយ​។ 

ការ​បង្ហាញ​លើ​អេក្រង់ Monitor ធំ ឃើញ​មាន​ពន្លឺ ពណ៌​បង្ហាញ​បាន​យ៉ាង​ល្អ​។ បញ្ហា​តូច​មួយ​បង្ហាញ​លើ​អេក្រង់​ធំ គឺ Noise ក្នុង​ស្ថាន​ភាព​ងងឹត ពេល​ប្រើ Shutter speed ល្បឿន​លឿន​។ A9 អាច​ថត​វីដេអូ កម្រិត ៤K បាន​ច្បាស់​ល្អ ហើយ​អ្នក​ក៏​មិន​ខក​បំណង​នោះ​ទេ ពេល​អ្នក​បាន​ប្រើ​ថត​វីដេអូ​អាពាហ៍ពិពាហ៍​។

សរុប​មក​វិញ Sony Alpha A9 មាន​ចំណុច​ល្អ​ច្រើន ហើយ​ក៏​មាន​ចំណុច​ខ្ទាស់​ចិត្ត​បន្តិច​ដែរ ទៅ​នឹង​សមត្ថភាព​របស់​វា​។

ចំណុច​ខ្លាំង​

  • មុខងារ​ថត​រូប​ជាប់ៗ​គ្នា និង Autofocus លឿន​
  • គ្មាន​សំឡេង​រំខាន ឬ​អាច​ដាក់​ញ័រ​បាន​ - Viewfinder មិន​បង្ហាញ​ចេញ​មក​ងងឹត​
  • ប្រើ​ ៦៩៣ Phase-detection AF points ដើម្បី​សម្គាល់​ Subject
  • មាន​រន្ធ​កាត​ពីរ​

ចំណុច​ខ្សោយ​

  • មាន Noise លើ​រូបភាព និង​វីដេអូ ពេល​ស្ថានភាព​ងងឹត​
  • តម្លៃ​ថ្លៃ​គួរ​សម​ដែរ​
  • Lens full-frame មាន​ដែន​កំណត់​បើ​ប្រៀប​នឹង​គូរ​ប្រកួតប្រជែង​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី