បុគ្គលម្នាក់នេះហើយ ធ្វើឲ្យ Emoji មានប្រើសព្វថ្ងៃ
- 2018-03-03 02:30:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុគ្គលម្នាក់នេះហើយ ធ្វើឲ្យ Emoji មានប្រើសព្វថ្ងៃ
ចន្លោះមិនឃើញ
រូបភាពអាចជួយបង្ហាញអារម្មណ៍ មានន័យលើសពីពាក្យប្រើធម្មតា។ បើអ្នកធ្លាប់ទាក់ទងនរណាម្នាក់តាមអ៊ីមែល ប្រាកដ ជាដឹងច្បាស់ថា ត្រឹមសារជាអក្សរធម្មតាមិនអាចធ្វើឲ្យការទំនាក់ទំនងមានប្រសិទ្ធភាពខ្លាំងនោះទេ។
បច្ចុប្បន្ន កុំព្យូទ័រ និងស្មាតហ្វូនជាច្រើន មានរូបភាពសាមញ្ញស្ទើរតែគ្រប់ប្រភេទ ដែលអាចបញ្ចូលទៅកាន់សារ ជួយឲ្យការទំនាក់ទំនងកាន់តែជិតស្និទ្ធ។ រូបភាពបែបនេះហៅថា Emojis។
នៅចុងឆ្នាំ ១៩៩០ យើងពឹងទាំងស្រុងលើពាក្យ ក្នុងការទំនាក់ទំនង តែគ្រប់យ៉ាងបានផ្លាស់ប្ដូរក្នុងឆ្នាំ ១៩៩៨ ពេលបុរសជនជាតិជប៉ុនម្នាក់ឈ្មោះ Shigetaka Kurita បានច្នៃប្រឌិត Emojis។
លោក Kurita ស្ថិតក្នុងក្រុមមួយទទួលខុសត្រូវបង្កើតប្រព័ន្ធ Mobile Internet ដំបូងឲ្យក្រុមហ៊ុន NTT DoCoMo។ ប្រព័ន្ធនេះ អាចឲ្យអ្នកប្រើប្រាស់ប្រើត្រឹម ២៥០អក្សរក្នុងសារ។ ដូច្នេះលោក Kurita មានគំនិតលើ Emojis ក្នុងការផ្ដល់វិធីឲ្យអ្នកប្រើប្រាស់ទំនាក់ទំនងកាន់តែងាយស្រួល ដោយប្រើទិន្នន័យតិច។
Emojis ដំបូងមានតែ ១៧៦ ប៉ុណ្ណោះ ទំហំរូបភាព 12pixel x 12pixel ដែលអាចបង្ហាញពីអារម្មណ៍ គំនិត អាកាសធាតុ ម្ហូប និងភេសជ្ជៈ។ លោក Kurita ទាញគំនិតទាំងនេះពីរឿងថ្លុកកំប្លែងរបស់ជប៉ុនហៅថា Manga និង គំនូសអក្សរចិន ដែលបានប្រើក្នុងប្រព័ន្ធសរសេររបស់ជប៉ុន (Kanji)។
ពាក្យថា Emoji មានន័យ Picture (e) Character (moji) ជារួមគឺអក្សរប្រើរូបភាព។ Emojis មានភាពខុសគ្នាទៅនឹង Emoticons ដោយមានគោលបំណងស្រដៀងគ្នា តែវិធីប្រើខុសគ្នា ដោយបន្សំអក្សរជំនួសវិញដូចជា :-)។
Emojis របស់លោក Kurita ល្បីខ្លាំងក្នុងប្រទេសជប៉ុន ហើយមិនយូរប៉ុន្មានត្រូវបានប្រើដោយក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនជាច្រើន ខណៈប្រើពេលយូរគួរសមដែរ ទម្រាំសាយភាយដល់ប្រទេសដទៃទៀត៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ