គួររើសមួយណា រថយន្តប្រើលេខដៃ និង លេខ​អូតូ?

  • 2018-03-03 02:12:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​រក​ទិញ​រថយន្ត​ អ្នក​ប្រាកដ​ជា​ចង់​បាន​រថយន្ត​មាន​តម្លៃ​សមរម្យ​ មិន​ថ្លៃ​ពេក​ទៅ​នឹង​សមត្ថភាព​របស់​វា​។ ចំណុច​ធំ​បំផុត​ ដែល​ត្រូវ​ចាយ​បន្ទាប់​ក្រោយ​បាន​រថយន្ត​គឺ​ប្រេង​សាំង​។ អ្នក​ប្រហែល​ជា​ធ្លាប់​លឺ​ ពាក្យ​ថា​ លុយ​ទិញ​រថយន្ត​មាន​ តែ​អត់​មាន​លុយ​ចាក់​សាំង​។

រថយន្ត​ប្រើ​លេខ​ដៃ​ ហាក់​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ និង​សន្សំ​សំចៃ​ប្រេង​សាំង​បាន​ល្អ​ ខណៈ​បច្ចុប្បន្ន​ រថយន្ត​ប្រើ​លេខ​អូតូ​កំពុង​មាន​សញ្ញាណ​ក្នុង​ការ​ផ្លាស់ប្ដូរ​លើ​កត្តា​នេះ​។

ចំណុច​មួយ​ជួយ​ដល់​ប្រព័ន្ធ​លេខ​អូតូ​ ហាក់​មាន​ភាព​លិច​ធ្លោ​គឺ​ការ​ប្រើ​ Continuously Variable Transmission (CVTs)។ មេកានិច​របស់​ CVTs ខុសគ្នា​ទៅ​នឹង​ប្រព័ន្ធ​លេខ​អូតូ​មុន​ តែ​សម្រាប់​អ្នក​បើកបរ​ការ​ដំណើរការ​ (Operation) នៅ​ដដែល​។ ប្រព័ន្ធ​លេខ​ដៃ​ និង​អូតូ​ប្រើ​សំណុំ​ Gears មិន​អាច​កែប្រែ​បាន​ (Fixed Gears) ខណៈ​ CVTs អាច​បន្ត​កែប្រែ​សមាមាត្រ​ Gears (Gears Ratio) ខុស​គ្នា​ សម្រាប់​បង្កើន​ប្រសិទ្ធភាព​ប្រេងសាំង​ ដែល​ជួយ​សន្សំ​សំចៃ​បាន​ច្រើន​។

រថយន្ត​ប្រើ​លេខ​អូតូ​បច្ចុប្បន្ន​មាន​ Forward gear (Gears ដែល​រំកិល​រថយន្ត​ទៅ​មុខ​ មិនមែន​ថយ​ក្រោយ​) ច្រើន​ជាង​រថយន្ត​ប្រើ​លេខ​ដៃ​។ Gears បន្ថែម​ទាំង​នោះ​ជួយ​ម៉ាស៊ីន​បែកចែក​ថាមពល​ដូចគ្នា​ទៅ​កាន់​កង់​រថយន្ត​ ខណៈ​ដំណើរ​ការ​នៅ​កម្រិត​ល្បឿន​ម៉ាស៊ីន​ទាប​ ដែល​ជា​កត្តា​ជួយ​សន្សំ​សំចៃ​ហ្គាស​។

ក្រុមហ៊ុន​ផលិត​រថយន្ត​ក៏​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​លើ​រថយន្ត​ប្រើ​លេខ​អូតូ​ផង​ដែរ​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ប្រើប្រាស់​។ រថយន្ត​ភាគច្រើន​លក់​នៅ​សហរដ្ឋអាមេរិក​ ជា​រថយន្ត​ប្រើ​លេខ​អូតូ​ ដោយ​មាន​បច្ចេកវិទ្យា​បញ្ជូន​ថាមពល​ថ្មី​។

រថយន្ត​ប្រើ​លេខ​ដៃ​ អាច​ឲ្យ​អ្នក​គ្រប់គ្រង​ដំណើរការ​ម៉ាស៊ីន​ និង​ចំនួន​ថាមពល​បញ្ជូន​បាន​កម្រិត​ច្រើន​ជាង​។ បើ​អ្នក​ចង់​បាន​បែប​នេះ​ លេខ​ដៃ​ជា​ជម្រើស​ដ៏​ល្អ​។

តែ​បើ​អ្នក​ចង់​បាន​រថយន្ត​សន្សំ​សំចៃ​ប្រេង​សាំង​ល្អ​បំផុត​ រថយន្ត​លេខ​ដៃ​មិន​តែងតែ​ជា​ជម្រើស​ល្អ​បំផុត​នោះ​ទេ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ howstuffworks   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី