តោះ​មក​មើល​ ទូរសព្ទ​ Huawei បញ្ជា​រថយន្ត​ Posche យ៉ាង​ម៉េច​ទៅ​វិញ​

  • 2018-03-02 06:56:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei បាន​បង្កើត​ Chip Kirin 970 ជា​ប្រភេទ​ Neural Processing Unit ឬ NPU ដែល​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​បំពេញ​ការងារ​ទាក់ទង​នឹង​ AI។ វត្តមាន​ Chip នេះ​ឃើញ​មាន​ក្នុង​ទូរសព្ទ​ Mate 10, Mate 10 Pro ក៏​ដូចជា​ Honor View 10។

សក្ដានុពល​ NPU ជួយ​បាន​ច្រើន​ស្ថានភាព​ តែ​ភាគច្រើន​អាច​សម្គាល់​ឃើញ​ ដូចជា​លើ​កម្មវិធី​កាមេរ៉ា​ ដែល​អាច​ចាប់​ Subjects ក្នុង​ទិដ្ឋភាព​ដោយ​ស្វ័យប្រវត្តិ​ ផ្អែក​លើ​មុខងារ​សម្គាល់​រូបភាព​ និង​ Settings បាន​កែប្រែ​។

ដូច្នេះ​ Huawei ចង់​ដាក់បញ្ចូល​ Chip Kirin 970 ទៅ​ក្នុង​ការ​សាកល្បង​ ជាមួយ​នឹង​ឧបករណ៍​នានា​។​

ក្នុង​ទីធ្លា​ចំណត​រថយន្ត​ iconic Camp Nou របស់ FB Barcelona ក្រុមហ៊ុន Huawei គ្រាន់តែចង់បង្ហាញថា នេះ​ជា​លើក​ដំបូង​ដែល​រថយន្ត​អាច​គ្រប់គ្រង​ដោយ​ស្មាតហ្វូន​។

ទូរសព្ទ​ Mate 10 Pro បាន​ដាក់​ក្នុង​រថយន្ត​ Porsche Panamera ផ្នែក​ខាងមុខ​ ដោយ​ដោត​ភ្ជាប់​ទៅ​នឹង​ប្រអប់​ខាងលើ​រថយន្ត​ជាមួយ​នឹង​កាមេរ៉ា​ និង​ភ្ជាប់​ទៅ​នឹង​ Drivetrain។ នេះ​ធ្វើ​ឲ្យ​រថយន្ត​អាច​សម្គាល់​ និង​បត់បែន​អាស្រ័យ​សមាសធាតុ​ផ្សេងៗ​នៅ​ខាងមុខ​បាន​។

ការ​សាកល្បង​បាន​បែកចែក​ជា​ពីរ​ករណី​ចំពោះ​ល្បឿន​ យឺត​ និង​លឿន​ ដោយ​រថយន្ត​ និង​ទូរសព្ទ​សម្គាល់​ និង​សិក្សា​ពី​ឧបសគ្គ​នៅ​ខាង​មុខ​។

បើ​តាម​វីដេអូ​បង្ហាញ​ ពេល​រថយន្ត​ជួប​ឧបសគ្គ​ដូចជា​បាល់​ ឬ​សត្វ​ឆ្កែ​ វា​នឹង​ឈប់​ រួច​ឲ្យ​អ្នក​ដំណើរ​ជ្រើសរើស​ផ្លូវ​បត់បែន​តាម​ការ​គួរ​។

ក្រុមហ៊ុន​ Huawei លើក​ឡើង​ថា​ នេះ​ជា​ការ​បង្ហាញ​សមត្ថភាព​របស់​ NPU ក្នុង​ការ​បកប្រែ​ទិន្នន័យ​រូបភាព​ ផ្គូផ្គង​ឲ្យ​ត្រូវ​នឹង​ធាតុ​ផ្សេងៗ​ ហើយ​បង្វឹក​ខ្លួន​វា​ ដើម្បី​សម្គាល់​ធាតុ​។

វីដេអូ៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ theverge   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម