ដំបូង​ឌឺដង iPhone X ដល់​ឥឡូវ OnePlus 6 ដើរ​គន្លង​ក្បាល​ឆក​មួយ​ទៀត​ហើយ

  • 2018-03-01 11:32:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​ទៅ​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន Android ជា​ច្រើន​ហាក់​មាន​ប្រតិកម្ម​មិន​ពេញ​ចិត្ត​ជាមួយ​ផ្នែក​ឆក​កណ្ដាល​ខាង​លើ​អេក្រង់​របស់ iPhone X។ ប៉ុន្តែ​ថ្មីៗ​នេះ​ Asus ទើប​បង្ហាញ Zenfone 5 ឬ 5z បន្សំ​រូប​លេច​ធ្លាយ​នៃ​ម៉ូឌែល Huawei P20 និង OnePlus 6 ក៏​សុទ្ធសឹង​ប្រើ​ទម្រង់​តែ​មួយ​ដូច​ក្រុមហ៊ុន Apple។

ត្រកូល OnePlus ឆ្នាំ ២០១៨ ផ្នែក​ខាង​មុខ​នឹងប្តូរ​រចនាបថ​ប្រើ​អេក្រង់​ផ្ទៃ​ពេញ​កម្រិត QuadHD+ មាត្រដ្ឋាន 18:9 ស្រប​ពេល​ខាង​ក្រោយ​មាន​តួ​ខ្លួន​ស្រោប​កញ្ចក់ គាំទ្រ​មុខងារ​សាក​ថ្ម​ឥត​ខ្សែ មាន​កាមេរ៉ា​ភ្លោះ​ពីរ​គ្រាប់ បន្ថែម​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​ចាក់​បណ្ដោយ​នៅ​ខាង​ក្រោម។ រំពឹង​ប្រើ​ឈីប​ Qualcomm Snapdragon 845 មាន​ជម្រើស RAM 6GB/8GB អង្គ​ចងចាំ 64GB/128GB។

រំឭក​ថា​ OnePlus ដែល​ស្ថិត​ក្នុង​សម្ព័ន្ធ​ក្រុមហ៊ុន BBK (គ្រប់គ្រង​ស្លាកយីហោ Oppo) មុន​នេះ​បន្តិច​ម៉ូឌែល Oppo R15 ក៏​ធ្លាយ​គំរូ​រាង​ប្រហាក់ប្រហែល iPhone X ដូចគ្នា។​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Gizchina   ប្រែ​សម្រួល៖ កៅ រក្សា