S9 Plus ធ្វើ​ស៊ី iPhone X និង Pixel 2 ឆក់​បាន​តំណែង​កាមេរ៉ា​ស្មាតហ្វូន​ល្អ​ដាច់​គេ

  • 2018-03-04 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ​វាយ​តម្លៃ​សមត្ថភាព​កាមេរ៉ា​លើ​ស្មាតហ្វូន DxOMark បាន​បញ្ចេញ​នូវ​តារាង​ពិន្ទុ​ថ្មី រក​ឃើញ​ជើង​ខ្លាំង​អាច​ផ្តួល Pixel 2 នៃ​ក្រុមហ៊ុន Google។ នោះ​គឺ SAMSUNG Galaxy S9 Plus ដែល​មាន​ពិន្ទុ​ដល់ ៩៩ ឈរ​លើ​ត្រកូល Pixel មាន​ត្រឹម ៩៨ និង iPhone X មាន ៩៧ ពិន្ទុ។​

រូបតំណាងពិន្ទុវាយតម្លៃលើ Galaxy S9 Plus

សេរ៊ី S ឆ្នាំ ២០១៨ បំពាក់​នូវ​កាមេរ៉ា​ភ្លោះ​ពីរ​គ្រាប់ អាច​ធ្វើ​បាន​ល្អ​ខ្លាំង​សឹង​គ្រប់​ផ្នែក​ទាំង​អស់ ដោយ​ការ​ផ្តិត​យក​រូបភាព​សន្លឹក​ទទួល​បាន​ដល់ ១០៤ ពិន្ទុ ស្រប​ពេល​ថត​វីដេអូ​បាន ៩១ ពិន្ទុ ធៀប​នឹង Pixel 2 ដែល​មាន​ត្រឹម ៩៩ ពិន្ទុ​លើ​ការ​ថត​សន្លឹក និង ៩៦ ពិន្ទុ​ឈ្នះ​សង​វិញ​លើ​ការ​ថត​វីដេអូ គ្រាន់​លទ្ធផល​សរុប​ពុំ​បាន​ទទួល​តំណែង​លេខ ១ នោះ​ឡើយ។​

រូបតំណាងពិន្ទុវាយតម្លៃលើ Pixel 2

ចំណុច​រសើប​នៃ​កាមេរ៉ា​លើ S9 Plus ផ្តល់​ឲ្យ​អ្នក​ប្រើ​ទទួល​បាន​គុណភាព​រូប​ល្អ​ទាំង​ការ​ថត​បែប Outdoor និង Indoor ហើយ​ប្រព័ន្ធ AutoFocus ដំណើរការ​បាន​រហ័ស​និង​ច្បាស់​ប្រាកដ បន្សំ​មុខងារ 4x Zoom ក៏​ដូច​ជា​ការ​ផ្លាស់ប្ដូរ Aperture ស្វ័យប្រវត្តិ។

ខាង​ក្រោម​បង្ហាញ​ពី​ការ​ប្រៀបធៀប​គុណភាព​កាមេរ៉ា​នៃ​ស្មាតហ្វូន​ទាំង ៣ ម៉ូឌែល:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Flashfly | dxomark   ប្រែ​សម្រួល៖ កៅ រក្សា