ម្សិលមិញនេះក្រុមហ៊ុន Samsung ផ្លូវការនៅប្រទេសកម្ពុជា បានបង្ហាញចេញតម្លៃលក់ Galaxy S9/S9+ ដែលទើបតែបានបង្ហាញវត្តមាននៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញកាលពីថ្ងៃទី ២៥ ខែកុម្ភៈកន្លងទៅ។
ផ្អែកតាមក្រុមហ៊ុនដដែលបង្ហាញថា Galaxy S9 មានទំហំ ១២៨ GB មានតម្លៃ ៨៥៩ ដុល្លារ និង Galaxy S9+ ទំហំ ១២៨ GB មានតម្លៃ ៩៤៩ ដុល្លារ ហើយទំហំ ២៥៦ GB មានតម្លៃ ៩៩៩ ដុល្លារ ។ ខាងក្រោមនេះជាតម្លៃ Galaxy S9/S9+ លើទីផ្សារបរទេស ៖
- សហរដ្ឋអាមេរិក ៖ S9 ទំហំ ៦៤ GB តម្លៃ ៧២០ ដុល្លារ និង S9+ ទំហំ ៦៤ GB តម្លៃ ៨៤០ ដុល្លារ (មិនទាន់គិតពន្ធ)
- ចក្រភពអង់គ្លេស ៖ S9 ទំហំ ៦៤ GB តម្លៃប្រហែល ១ ០៤០ ដុល្លារ និង S9+ ទំហំ ១២៨ GB តម្លៃប្រហែល ១ ២០០ ដុល្លារ
- បារាំង ៖ S9 ទំហំ ៦៤ GB តម្លៃប្រហែល ១ ០៦០ ដុល្លារ និង S9+ ទំហំ ៦៤ GB តម្លៃប្រហែល ១ ១៨៣ ដុល្លារ
- ចិន ៖ S9 ទំហំ ៦៤ GB តម្លៃប្រហែល ៩៧២ ដុល្លារ និង S9+ ទំហំ ៦៤ GB តម្លៃប្រហែល ១ ១១០ ដុល្លារ
- អ៊ីតាលី ៖ S9 ទំហំ ៦៤ GB តម្លៃប្រហែល ១ ១០៩ ដុល្លារ, S9+ ទំហំ ៦៤ GB តម្លៃប្រហែល ១ ២៣៣ ដុល្លារ និង S9+ ទំហំ ២៥៦ GB តម្លៃប្រហែល ១ ៣៥៣ ដុល្លារ
- វៀតណាម ៖ S9 ទំហំ ៦៤ GB តម្លៃប្រហែល ៨៧៩ ដុល្លារ និង S9+ ទំហំ ៦៤ GB តម្លៃប្រហែល ១ ០៣៣ ដុល្លារ
- ថៃ ៖ S9 ទំហំ ៦៤ GB តម្លៃប្រហែល ៨៨៧ ដុល្លារ, S9+ ទំហំ ៦៤ GB តម្លៃប្រហែល ១ ០១៤ ដុល្លារ, S9+ ទំហំ ១២៨ GB តម្លៃប្រហែល ១ ០៧៨ ដុល្លារ និង S9+ ទំហំ ២៥៦ GB តម្លៃប្រហែល ១ ២០៥ ដុល្លារ
ចុចអាន៖
ប្រភព៖
PhoneArena
| Thegioididong
| Samsung
ប្រែសម្រួល៖ សុខហេង