Arsenal មាន​ទឹក​មាត់​លេប​ក្រោយ​ស៊ី​ Milan ដល់​ផ្ទះ​ ២-០

  • 2018-03-08 23:59:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឈាន​ទៅ​វគ្គ​បន្ត​ Europa League ក្រោយ​យក​ឈ្នះ AC Milan ២-០ នៅ​ទឹកដី​អ៊ីតាលី។​

ការ​ប្រកួត​នៅ​កីឡដ្ឋាន​ San Siro ក្រុម​រហស្សនាម​ថា​កាំភ្លើង​ធំ​បើក​ការ​វាយ​លុក​ និង​សម្រេច​បាន​២​គ្រាប់​ត្រឹម​តង់​ទី​មួយ​ប៉ុណ្ណោះ​បើ​ទោះ​ជា​គ្មាន​វត្តមាន​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Aubameyang ក៏​ដោយ។​

គ្រាប់​ទី​១​យប់​មិញ​ស៊ុត​បញ្ចូល​ទី​ដោយ Mkhitaryan នៅ​នាទី​១៥​ជា​បាល់​ខ្ទាត​ទៅ​បុក​ខ្សែ​ការពារ​ធ្វើ​ឲ្យ​ដាច់​ចង្កេះ​អ្នក​ចាំទី​ Donnarumma។ មុន​ចប់​តង់​ទី​មួយ​ក្នុង​ម៉ោង​បន្ថែម​ Ramsey បាន​ញាក់​អ្នក​ចាំទី​ហើយ​ស៊ុត​បាន​១​គ្រាប់​ទៀត។​

នៅ​តង់​ទី​ពីរ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​ទៀត​ទេ​ធ្វើ​ឲ្យ​ការ​ប្រកួត​បញ្ចប់​ក្នុង​លទ្ធផល​ AC Milan ០-២ Arsenal។ ជើង​ទី​ពីរ​នឹង ធ្វើ​នៅ​សប្ដាហ៍​ក្រោយ​ ​ថ្ងៃ​ទី​ ១៦​ ខែ​មិថុនា​ ឆ្នាំ​២០១៩ លើ​ទឹកដី​ Emirates វិញ​ម្ដង៕

លទ្ធផលគូទាំងអស់យប់មិញ

ប្រភព៖ theguardian   អត្ថបទ៖ វិរ័ត្ន