អ្នក​ប្រើ​ Speaker ឆ្លាត​វៃ​កំពុង​ដេក​ភ័យ​ នៅ​សុខៗ​​បញ្ចេញ​សំឡេង​សើច​គួរ​ឲ្យ​ស្រៀវ

  • 2018-03-09 03:54:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​ថ្មីៗ​នេះ​អ្នក​ប្រើ​ប្រាស់​ឧបករណ៍​បំពង​សំឡេង​វៃ​ឆ្លាត​ Amazon Echo និង Echo Dot បាន​រាយការណ៍​​អំពី​រឿង​រ៉ាវ​គួរ​ឲ្យ​ព្រឺ​ ដោយ​សុខៗ​ឧបករណ៍​នេះ​បញ្ចេញ​សំឡេង​សើច​ ទាំង​ដែល​ម្ចាស់​មិន​បាន​បញ្ជា​ផង​នោះ។

អ្នក​ប្រើ​ម្នាក់​បាន​​ឲ្យ​ដឹង​ថា​គេ​ព្យាយាម​ប្រើ​ Alexa (ជំនួយ​ការ​ឆ្លាត​វៃ​ក្នុង​ឧបករណ៍) ឲ្យ​បិទ​ភ្លើង​ក្នុង​ផ្ទះ​របស់​ខ្លួន​ ប៉ុន្តែ​ Alexa បែរ​ជា​ចេះ​តែ​បើក​ភ្លើង​ឡើង​វិញ​ ហើយ​ថែម​ទាំង​បញ្ចេញ​សំឡេង​សើច​គួរ​ឲ្យ​ខ្លាច​ទៀត​ផង។ អ្នក​ប្រើ​ប្រាស់​ម្នាក់​ទៀត​​និយាយ​ថា​ គេ​បាន​បញ្ជា​ Alexa បិទ​សំឡេង​រោទ៍​នៅ​ពេល​ព្រឹក​ ហើយ​បាន​ឆ្លើយ​តប​ដោយ​សំឡេង​សើច​គួរ​ឲ្យ​ខ្លាច។

Alexa ត្រូវ​បាន​គេ​សរសេរ​កូដ​ឡើង​​ដោយ​អាច​បញ្ចេញ​សំឡេង​បាន​ច្រើន​ប្រភេទ ដែល​អាច​ដំណើរ​ការ​បាន​តាម​រយៈ​ការ​សួរ​សំនួរ​ថា "Alexa, how do you laugh?”។ ប៉ុន្តែ​មក​ទល់​ពេល​នេះ​ គេ​មិន​ទាន់​ច្បាស់​ថា​ហេតុ​អ្វី​បាន​ជា​ Alexa សើច​ ទាំង​ដែល​អ្នក​ប្រើ​ប្រាស់​មិន​បាន​បញ្ជា​ឲ្យ​សើច​ផង​នោះ។

វីដេអូ​ដែល​បង្ហាញ​ថា​​សុខ​ Alexa ​ស្រាប់​តែ​សើច ៖

មក​ទល់​ពេល​នេះ​មាន​អ្នក​ប្រើ​ប្រាស់​មិន​តិច​ទេ​ដែល​បង្ហាញ​ភាព​ភ័យ​ព្រួយ​ជា​មួយ​នឹង​ឧបករណ៍​បំពង​សំឡេង​វៃ​ឆ្លាត​របស់​ខ្លួន។ ខាង​ក្រុមហ៊ុន​ Amazon ក៏​មិន​ទាន់​បាន​ឆ្លើយ​តប​នឹង​បញ្ហា​នៅ​ឡើយ​ទេ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី