មើលតាមទិដ្ឋភាពកន្លែងកើតហេតុ តើវាជាករណីឃាតកម្ម ឬ ធ្វើអត្តឃាត?
- 2018-03-09 08:44:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលតាមទិដ្ឋភាពកន្លែងកើតហេតុ តើវាជាករណីឃាតកម្ម ឬ ធ្វើអត្តឃាត?
ចន្លោះមិនឃើញ
រូបភាពមួយសន្លឹកបានបង្ហាញឲ្យឃើញ បុរសជាជនរងគ្រោះម្នាក់ដេកស្លាប់នៅក្នុងបន្ទប់មួយ ខណៈរបស់របរមានភាពរាយប៉ាយ។ នៅកន្លែងកើតហេតុ គេបានរកឃើញកាំភ្លើងខ្លីមួយដើម នៅក្បែរដៃខាងស្ដាំរបស់ជនរងគ្រោះ រីឯទ្វាបន្ទប់បានបើកចំហ ធ្វើឲ្យមានការសង្ស័យថា វាអាចជាករណីឃាតកម្មផង និង ធ្វើអត្តឃាតផង។
យោងតាមទិដ្ឋភាពនៅកន្លែងកើតហេតុខាងលើ តើអ្នកអាចប្រាប់បានទេថាវាគឺជាករណីឃាតកម្ម ឬក៏ជាការធ្វើអត្តឃាត? (មានចម្លើយនៅខាងក្រោម)
ចម្លើយ៖ វាជាករណីឃាតកម្ម
ការចង្អុលបង្ហាញទី១ ៖ មានសញ្ញានៃការប្រយុទ្ធគ្នានៅក្នុងបន្ទប់ (របស់របររាយប៉ាយ)
ការចង្អុលបង្ហាញទី២ ៖ ក្នុងករណីធ្វើអត្តឃាត ជាទូទៅ មុខរបួសគឺស្ថិតនៅត្រង់ក្បាល ប៉ុន្តែវាបែរជានៅលើទ្រូងទៅវិញ
ការចង្អុលបង្ហាញទី៣ ៖ បុរសរងគ្រោះជាមនុស្សប្រើដៃឆ្វេង ដោយសារតែរបស់នៅក្នុងបន្ទប់ដូចជា ទូរសព្ទ និង ប៊ិច ជាដើម ស្ថិតនៅខាងឆ្វេងដៃ ប៉ុន្តែកាំភ្លើងស្ថិតនៅក្បែរដៃខាងស្ដាំ ច្បាស់ណាស់ប្រាកដជាមានអ្នកយកទៅដាក់នៅទីនោះ។
បញ្ជាក់៖ ចម្លើយខាងលើអាចខុសគ្នាទៅតាមការយល់ឃើញផ្សេងៗគ្នារបស់មនុស្សម្នាក់ៗ៕
ចុចអាន៖