RMA Cambodia រៀបចំកម្មវិធីសម្ពោធជាផ្លូវការ និងប្រគល់រថយន្ត Ford Everest ជូនអតិថិជនប្រមាណជាង ២០០​គ្រឿង!

  • 2026-09-01 09:19:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA (Cambodia) PLC ដែលជាក្រុមហ៊ុនផលិតរថយន្ត នាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានធ្វើពិធីដាក់សម្ពោធជាផ្លូវការ និងប្រគល់រថយន្ត Ford Everest ស៊េរីថ្មី ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) លោក SAMI MALKAWI នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានចូលរួមប្រមាណជាង ១,២០០ នាក់ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ - The Premier Center Sen Sok ។

នៅវេលាម៉ោង ៩ ព្រឹក ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានរៀបចំកម្មវិធីដ៏ពិសេសមួយ ដើម្បីប្រគល់រថយន្ត Ford Everest ស៊េរីថ្មី ជូនដល់អតិថិជនជាង ២០០ គ្រឿង ក្នុងថ្ងៃតែមួយ។ រថយន្តដែលត្រូវបានប្រគល់ជូនរួមមាន Ford Everest Active, Ford Everest Sport និង Ford Everest Platinum។ កម្មវិធីប្រគល់រថយន្តដ៏ធំនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសដ៏សប្បាយរីករាយ និងពោរពេញដោយភាពអធិកអធម ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន ភ្ញៀវកិត្តិយស និងអតិថិជន Ford ជាច្រើនរូប ដែលបានអញ្ជើញមកទទួលរថយន្តថ្មីរបស់ខ្លួន។ ការប្រគល់រថយន្ត Ford Everest ជាង ២០០ គ្រឿងក្នុងថ្ងៃតែមួយនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីការគាំទ្រ និងការជឿទុកចិត្តយ៉ាងខ្លាំងរបស់អតិថិជនមកលើ Ford Everest ក៏ដូចជាក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដែលជាអ្នកចែកចាយផ្លូវការរថយន្ត Ford នៅកម្ពុជា។ ព្រឹត្តិការណ៍ប្រគល់រថយន្ត Ford Everest ស៊េរីថ្មី មិនត្រឹមតែជាការប្រគល់រថយន្តថ្មីជូនអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការអបអរសាទរដល់អតិថិជន Ford ថ្មី និងជាការថ្លែងអំណរគុណចំពោះការជឿទុកចិត្ត និងការគាំទ្រដែលអតិថិជនតែងតែផ្តល់ជូន Ford និងក្រុមហ៊ុន អ អិម អេ (ខេមបូឌា)។

បន្ថែមពីលើកម្មវិធីប្រគល់រថយន្ត អតិថិជនក៏មានឱកាសចូលរួមបើកបរសាកល្បងរថយន្ត Ford Everest ស៊េរីថ្មី ដើម្បីទទួលបានបទពិសោធន៍ផ្ទាល់ពីសមត្ថភាពនៃការបើកបរ កម្លាំងម៉ាស៊ីន និងបច្ចេកវិទ្យាទំនើបៗដែលបំពាក់នៅលើរថយន្ត ដោយបើកបរឆ្លងកាត់ឧបសគ្គផ្សេងៗដូចជា ផ្លូវទួល ផ្លូវរលាក់ ផ្លូវឡើង/ចុះភ្នំ និងផ្លូវរាបស្មើរជាដើម។ ជាមួយគ្នានេះ កម្មវិធីក៏មានសកម្មភាពកម្សាន្ត និងល្បែងសប្បាយៗជាច្រើន ព្រមទាំងការផ្តល់កាដូ និងវត្ថុអនុស្សាវរីយ៍ជូនដល់អតិថិជន ដើម្បីធ្វើឱ្យថ្ងៃទទួលរថយន្តថ្មីរបស់ពួកគេកាន់តែពិសេស និងពោរពេញដោយអនុស្សាវរីយ៍ល្អៗ។

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ថ្ងៃនេះ គឺជាថ្ងៃដ៏ពិសេស និងមានមោទនភាពមួយសម្រាប់ក្រុមហ៊ុន RMA Cambodia ក្នុងការនាំយករថយន្ត Ford Everest ស៊េរីថ្មីចំនួន ៣ ម៉ូឌែល គឺ Everest Platinum, Everest Sport និង Everest Active។ ជាពិសេស Ford Everest Active គឺជាជម្រើសដ៏គួរឱ្យចាប់អារម្មណ៍ ដោយសារមានតម្លៃសមរម្យ និងមានសុវត្ថិភាពខ្ពស់ បើប្រៀបធៀបជាមួយរថយន្ត SUV ផ្សេងទៀតដែលមានទំហំប្រហាក់ប្រហែលគ្នា។ ទន្ទឹមនឹងនេះ រថយន្តនេះក៏បំពាក់មកជាមួយបច្ចេកវិទ្យាទំនើប និងមុខងារជាច្រើន ដែលផ្តល់ទាំងផាសុកភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់។ អ្វីដែលកាន់តែពិសេសនោះ គឺក្នុងថ្ងៃនេះ យើងបានប្រគល់រថយន្តជាង ២០០ គ្រឿងជូនដល់អតិថិជនរបស់យើងផងដែរ។ នេះបង្ហាញពីការជឿទុកចិត្ត និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនចំពោះ Ford Everest។ ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនអតិថិជនទាំងអស់ ដែលតែងតែជឿទុកចិត្ត និងគាំទ្រ Ford ជាពិសេស Ford Everest។ ការគាំទ្ររបស់បងប្អូន គឺជាកម្លាំងដ៏សំខាន់ដែលជំរុញឱ្យយើងបន្តផ្តល់ជូននូវផលិតផល និងសេវាកម្មកាន់តែល្អប្រសើរជូនដល់អតិថិជននៅកម្ពុជា។”

លោក SAMI MALKAWI នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “អស់រយៈពេល ៧ ឆ្នាំជាប់ៗគ្នា Ford បានក្លាយជាម៉ាកយីហ៊ោយានយន្តលេខមួយនៅកម្ពុជា។ នេះគឺជាសមិទ្ធផលដ៏អស្ចារ្យមួយ ហើយសមិទ្ធផលនេះជារបស់អ្នកទាំងអស់គ្នា។ ភាពជោគជ័យនេះកើតឡើងដោយសារការជឿទុកចិត្តរបស់អ្នកចំពោះ Ford ទាំងរថយន្តរបស់យើង សេវាកម្មរបស់យើង ក្រុមហ៊ុនចែកចាយរបស់យើង និងបុគ្គលិកដ៏ឆ្នើមដែលនៅពីក្រោយភាពជោគជ័យទាំងអស់នេះ។ ជាមួយនឹងម៉ូឌែលរថយន្ត Everest ថ្មីនេះ យើងនឹងបន្តឆ្ពោះទៅមុខជាមួយគ្នា ជាមួយ RMA ជាមួយអតិថិជនរបស់យើង និងជាមួយកម្ពុជា។”​

រថយន្ត Ford Everest គឺជារថយន្ត SUV ៧ កៅអី ដែលផលិតឡើងលើគ្រោងតួប្រភេទ Body-on-Frame និងប្រើប្រាស់ដែកថែបពិសេស ដែលផ្តល់នូវភាពរឹងមាំ ធន់ និងសុវត្ថិភាពខ្ពស់ក្នុងការបើកបរ សម្រាប់ New Ford Everest ស៊េរីថ្មី កាន់តែទំនើប និងប្រណីតជាងមុន ដោយគ្រប់ម៉ូឌែលទាំងអស់ត្រូវបានបំពាក់ជាមួយប្រអប់លេខអូតូ ១០ វគ្គ ដែលផ្តល់អោយការបើកបរកាន់តែរលូន និងសន្សំសំចៃខ្ពស់ និងបំពាក់ដោយអេក្រង់ Touchscreen ទំហំ ១២ អ៊ីញ ព្រមទាំងការអាប់ដេតថ្មីៗទាំងផ្នែកខាងក្រៅ និងខាងក្នុង ដើម្បីផ្តល់នូវផាសុកភាព និងបទពិសោធន៍បើកបរកាន់តែប្រសើរ ហើយ New Ford Everest ស៊េរីថ្មី មានជម្រើស ៣ ម៉ូឌែល រួមមាន Ford Everest Active, Ford Everest Sport និង Ford Everest Platinum ដែលជាម៉ូឌែលកំពូល ទំនើប និងប្រណីតបំផុតក្នុងត្រកូល Everest ។

ចំពោះ Ford Everest Active គឺជារថយន្ត 7 កៅអី លក្ខណៈគ្រួសារដែលមានតម្លៃសមរម្យ និងផ្តល់នូវផាសុកភាពសម្រាប់ការធ្វើដំណើរទាំងជិត និងឆ្ងាយ។ ម៉ូឌែលនេះត្រូវបានបំពាក់ដោយម៉ាស៊ីន 2.0L Turbo ដែលបង្កើតកម្លាំង​បាន 170PS និងកម្លាំងរមួល 405Nm និងប្រព័ន្ធជំនួយការបើកបរជាច្រើន ដូចជាប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ផ្នែកខាង​មុខ (Pre-Collision Warning) ​និងប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ដោយស្វ័យប្រវត្តនៅពេលមានឧបសគ្គ (Automatic Emergency Braking) , ប្រព័ន្ធជំនួយលើដៃចង្កូត និងរក្សាគន្លង (Lane Keeping System), ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ដោយ​ស្វ័យប្រវត្ត ក្រោយពេលមានការប៉ះទង្គិច (Post-Impact Braking), ប្រព័ន្ធកំណត់ល្បឿន (Cruise Control) និងបច្ចេកវិទ្យាសុវត្ថិភាពផ្សេងៗទៀត។

សម្រាប់ Ford Everest Sport ក៏ត្រូវបានបំពាក់ដោយម៉ាស៊ីន 2.0L Turbo ដូចគ្នា ប៉ុន្តែបន្ថែមនូវបច្ចេកវិទ្យាទំនើបជាច្រើន រួមមានប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (Drive Modes) និងប្រព័ន្ធកាប់ពីតាស់ សម្រាប់ជួយដល់ការបើកបរលើផ្លូវលំបាកកាន់តែមានភាពងាយស្រួល។ ផ្នែកខាងក្នុងត្រូវបានរចនាឡើងឲ្យមានភាពផាសុកភាពខ្ពស់ ដោយបំពាក់ពូកស្បែករចនាបែប Two Tone រំលេចដោយថ្នេរក្បាច់បែបស្ព័រ ហើយនឹងរចនាពណ៌ខ្មៅលាយជាមួយពណ៌ប្រផេះនៃរថយន្ត កាន់តែអំណាច កាន់តែស្ព័រ កាន់តែអស្ចារ្យ។ ក្រៅពីនេះ Ford Everest Sport ក៏មានបន្ថែមបំពាក់បន្ថែមនូវបច្ចេកវិទ្យាថ្មីៗដូចជា៖

  • ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ បង្ហាញរូបភាពមួយជុំរថយន្ត

  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ (Pre-Collision Assist)

  • ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ដោយស្វ័យប្រវត្តនៅពេលមានឧបសគ្គ (Automatic Emergency Braking)

  • ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និង ទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ និង តម្រង់គន្លងផ្លូវ ​ (Adaptive Cruise Control with Stop & Go and Lane Centering)

  • ប្រព័ន្ធជំនួយលើដៃចង្កូត រំលឹកអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ និងតម្រង់គន្លងផ្លូវ (Lane Keeping Assist)

  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់នៅពេលថយក្រោយ (Rear Cross Traffic Alert)

  • ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ដោយស្វ័យប្រវត្តនៅពេលថយក្រោយ (Reverse Brake Assist)

  • ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត ក្រោយពេលមានការប៉ះទង្គិច (Post Impact Braking)

  • ប្រព័ន្ធដាស់ស្មារតីអ្នកបើកបរពេលងងុយគេង ឬអស់កម្លាំង (Driver Alert)

  • ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀងរថយន្ត (Blind-Spot Information System)

  • សេនស័រជំនួយការចូលចត ទាំងមុខ ទាំងក្រោយ

  • និងប្រព័ន្ធបច្ចេកវិទ្យាជាច្រើនទៀត។

ចំណែកឯម៉ូឌែលកំពូល Ford Everest Platinum ត្រូវបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូត 3.0L V6 Turbo ដែល​បង្កើត​កម្លាំងបាន 250PS និងកម្លាំងរមួល 600Nm ភ្ជាប់ជាមួយចង្កឹះលេខអេឡិចត្រូនិច (E-Shifter) ដែលដំណើរការយ៉ាងរលូន និងងាយស្រួលក្នុងការប្រើប្រាស់។ ផ្នែកខាងក្រៅ គឺមានរចនាខាងមុខដ៏ពិសេសសម្រាប់ម៉ូឌែល “Platinum” ដែលមានបំពាក់ដោយ Silk Chrome នៅក្នុងប៉ាណានៃរថយន្ត ហើយផុស​ជា​លក្ខណៈ 3D ដែលកាន់តែអំណាច និងឆើតឆាយយ៉ាងលេចធ្លោ រហូតដល់កំបូលរថយន្តមានអក្សរ “Platinum” រចនាបែបអណ្ដែត រួមជាមួយនឹងយ៉ាន់ 21អ៊ីញ រចនាថ្មី ដែលនាំអោយរូបរាងកាន់តែប្រណីត និងស៊ីវិល័យ សមស្របជាមួយស្តង់ដាររថយន្តលំដាប់អភិជន។ ផ្នែកខាងក្នុងមានការតុបតែងដោយ​ពូកស្បែកគុណភាពខ្ពស់ រំលេចដោយថ្នេរពណ៌ទឹកប្រាក់ ក្បាច់​រចនា​បែបប្រណីត និងមានស្លាក “Platinum” នៅលើ​​កៅអី ដែលបង្ហាញពីអត្តសញ្ញាណដ៏ល្អឥតខ្ចោះ និងឧត្តមភាព​នៃម៉ូឌែលកំពូលនេះ ហើយក៏មានបំពាក់មក​នូវមុខងារ​កៅ​អី​ក្តៅ/ត្រជាក់​ និងមុខងារ​កំណត់អង់ចងចាំកៅអី (Memory Seat) ចំនួន 3 Sets សម្រាប់កៅអីខាងមុខ​ដែលងាយ​ស្រួលក្នុងការប្តូរសមាជិកបើកបរ​ក្នុង​គ្រួសារ ហើយកៅអីជួរទី2 ក៏មានក្បាច់រថយន្តលក្ខណៈ Premium នឹងមានបំពាក់មក​ជាមួយ​មុខងារកៅអីកម្តៅផងដែរ។​

សម្រាប់រថយន្ត Ford Everest Active ស៊េរីថ្មី មានតម្លៃ $49,900 ដោយមានជម្រើសពណ៌ស ពណ៌ប្រផេះ ពណ៌​ទឹកប្រាក់ និងពណ៌ខ្មៅ រីឯរថយន្ត Ford Everest Sport ស៊េរីថ្មី មានតម្លៃ $59,800 ដោយមាន​ជម្រើសពណ៌​ប្រផេះ​ស្ងួត ពិសេស និងរថយន្ត Ford Everest Platinum ស៊េរីថ្មី​​ មានតម្លៃ $69,900 ដោយមានជម្រើសពណ៌បៃតង ពិសេស ដើម្បីជាជម្រើសដល់អតិថិជន សូមទំនាក់ទំនងផ្នែកលក់ Ford Cambodia 078 333 748 ឬតាមសាខានីមួយៗ៖

  • សាខាព្រះមុនីវង្ស 078 999 773​

  • សាខាទឹកថ្លា 095 939 939

  • សាខាទូលសង្កែ 078 935 935

  • សាខាជ្រោយចង្វារ 017 999 027

  • សាខាភ្នំពេញថ្មី 011 255 229 ឬ 077 722 999

  • សាខាបឹងបៃតង 099 999 747

  • សាខាមានជ័យ 077 666 856

  • សាខាផ្លូវ 2004 098 777 033 ឬ 089 777 033

  • សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357

  • សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883

អត្ថបទថ្មី